នៅព្រឹកនេះរដ្ឋសភាបន្តកិច្ចប្រជុំរបស់ខ្លួនបន្ត ពិភាក្សាលើរបៀបវារៈចំនួន ៣ទៀត

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការរដ្ឋសភា បានអោយដឹងថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ​២០​១៩​​នេះ រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

បើយោងតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សំណង់ មាន ២២ជំពូក និង ១១១មាត្រា ចប់សព្វគ្រប់ហើយ។

កិច្ចប្រជុំនាព្រឹកនេះ រដ្ឋសភានឹងបន្តពិភាក្សាលើរបៀបវារៈចំនួន ៣ទៀត គឺអនុម័តលើ(១)សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក,(២)សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និង(៣)សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds