តុលាការភ្នំពេញសម្រេចចោទប្រកាន់មនុស្ស ៥នាក់ និងគូកន ពាក់ព័ន្ធរឿងរួមគំនិតក្បត់ជាមួយក្រុមឧទ្ទាម សម រង្ស៊ី

(ភ្នំពេញ)៖បុគ្គល ៥រូប ត្រូវអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន សម្រេចចោទប្រកាន់ពីបទ រួមគំនិតក្បត់ ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការដឹកនាំរបស់លោក សម រង្ស៉ី និងក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស។ លើ

ជនត្រូវចោទទាំង ៥នាក់រួមមាន៖ឈ្មោះ គ្រុយ សុខេមរិទ្ធ, ឈ្មោះ សេង ខន, ឈ្មោះ ទិត្យ សុផាត, ឈ្មោះ វឿង សំណាង និងឈ្មោះ ឃិន សុខហៀង និងគូកន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់ពីបទ រួមគំនិតក្បត់ ជាមួយទណ្ឌិត សម សង្ស៊ី និងក្រុមឧទ្ទាមនៅក្រៅប្រទេស ដែលកំពុងរៀបគម្រោងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការរបស់ក្រុមឧទ្ទាម សម រង្ស៊ី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នឹងត្រូវប្រឈមការចោទប្រកាន់ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទរួមគំនិតក្បត់ ដែលអាចប្រឈមការផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ក្នុងករណីដែល អ្នកពាក់ព័ន្ធទាំងនោះចូលខ្លួនសារភាពកំហុសទាន់ពេលវេលា នោះនឹងទទួលបានការលើកលែងទោស យោងតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open