ប្រពៃណាស់!សូ ដានីតា ប្រេីពេលពេញ១ថ្ងៃ មករស់នៅជាមួយសំរាមដើម្បី…..
កាលពីប៉ុន្មានម៉ោងមុននេះតារាសម្ដែងស្រីក៏ដូចជាពិធីការិនីដ៏ស្រស់សោភាគឺ កញ្ញា សូ ដានីតា បានធ្វេីអោយអ្នកលេងបណ្ដាញសង្គមហ្វេសបុកនឹងអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកញ្ញា សូ ដានីតា ប្រើពេលពេញមួយថ្ងៃមកធ្វើជាកម្មការិនីប្រមូលសំរាម ដើម្បីចង់ដឹងពីទុក្ខលំបាករបស់បងប្អូនកម្មករដែលប្រមូលរាល់ថ្ងៃ ។
គួរបញ្ចាក់ផងដែរថា បើទោះបីជាមានមហាជនជាច្រើនបានសរសើរមិនដាច់ពីមាត់ ក៏ប៉ុន្តែក៏មានមហាជនមួយចំនួនតូចគិតថា កញ្ញា សូ ដានីតា ធ្វើនេះគឺគ្រាន់តែចង់បានចំណាប់អារម្មណ៏តែប៉ុណ្ណោះ បើទោះបីជាយ៉ាងណាក៏មានអ្នកគាំទ្រមួយចំនួនធំគិតថាជារឿងដែលគួរធ្វើ និងគួរតែយល់ដឹងឲ្យបានច្រើន។
បើយោងតាមប្រភពវីដេអូរបស់លោក តាំង គីមសួ បានរៀបរាប់យ៉ាងក្បោះក្បាយថា ៖(«បើគិតថាគាត់ធ្វើនេះគឺចង់ល្បី គិតខុសហើយ ព្រោះគាត់ល្បីស្រាប់ហើយ បើគិតថាគាត់ធ្វើនេះចង់បានភាពទាក់ទាញ គឺត្រឹមត្រូវ គឺទាក់ទាញឲ្យបងប្អូនមកចាប់អារម្មណ៍អំពីការលំបាករបស់បងប្អូនដែលជាអ្នកប្រមូលសំរាម ហើយចូលរួមទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ល្អ។
ហេតុអ្វីបានជានាងត្រូវក្រោកពីព្រឹកដែលគ្រប់គ្នាកំពុងតែគេងលក់យ៉ាងស្រួលដើម្បីដើរសំអាតសំរាមជុំវិញទីក្រុងបែបនេះ? នេះមិនមែនជារឿងងាយស្រួលទេ ហើយក៏មិនងាយមាននរណាៗក៏អាចធ្វើបានដូចគាត់ដែរ។ មូលហេតុដែលពួកយើងធ្វើនេះ គឺចង់ស្វែងយល់អំពីការលំបាករបស់បងប្អូនដែលកំពុងតែបំពេញកិច្ចការមួយដែលគ្រប់គ្នាខ្ពើមរអា ហើយធ្វើការចែកបង្ហាញជូនពុកម៉ែបងប្អូនឲ្យបានទស្សនា នឹងធ្វើការពិចារណាម្តងទៀតអំពីការទុកដាក់សំរាម ហើយសូមឈប់បន្តរើសអើងពួកគាត់ទៀត។ អរគុណប្អូនស្រី So Danitaសម្រាប់ពេលវេលាដ៏មានតម្លៃនេះ ប្អូនស្រីពិតជាសិល្បការនីដ៏គំរូ»)