រសៀលនេះ កម្ពុជាវៀតណាមរៀបចំសន្និសីទស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម
វៀតណាម៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជាអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។
នៅរសៀលថ្ងៃទី០៤ ខែ តុលានេះ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក នឹងអញ្ជើញជាអធិបតីភាព និង ថ្លែងសុន្ទរកថា បើកសន្និសីទស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្នុងពិធីនោះនឹងមានការអញ្ជើញចូលរួមដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម ព្រមទាំងបណ្តាវិនិយោគិនជាច្រើនទៀត ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម៕