លីគ​កម្ពុជា​សប្តាហ៍​ទី​២​សរុបគ្រាប់បាល់ទាំងអស់មាន២៨​គ្រាប់​

ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៩ ម៉ោង 12:20PM

សប្តាហ៍​ទី​២​នៃ​លីគ​​កំពូល​កម្ពុជា​​រដូវ​កាល​២០១៩​នេះ​បាន​បញ្ចប់​ដោយ​​មាន​ការ​ប្រកួត​ចំនួន​​៧​គូ​​​​ដែល​ធ្វើ​ឲ្យ​មាន​គ្រាប់​បាល់​ធ្លាយ​សំណាញ់​ទី​គ្នា​រហូត​ដល់​២៨​គ្រាប់។

Image may contain: 2 people, text

Image may contain: 5 people, outdoor and text

៣​គូ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៣០ មីនា​ មាន​គ្រាប់​​បាល់​​១៣​គ្រាប់​ក្នុង​នោះ​​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​យក​ឈ្នះ​អាស៊ី​អឺរ៉ុប​ដោយ​លទ្ធផល​ ៣-២។ ម្ចាស់​ផ្ទះ​វិសាខា​បាន​យក​ឈ្នះ​គីរី​វង់សុខសែន​ជ័យ​ដោយ​លទ្ធផល​ ២-០ និង ក្រុម​ក្រសួង​ការពារ​ជាតិ​​បាន​យក​ឈ្នះ​ក្រុម​ណាហ្គាវើល​ដោយ​លទ្ធផល​ ៤-២។​

No photo description available.

ចំពោះ​៤​គូ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៣១​ មីនា​ ម្សិល​មិញ​មាន​គ្រាប់​បាល់​កើត​ឡើង​១៥​គ្រាប់​គឺ​អគ្គិសនី​កម្ពុជា​​ឈ្នះ​បឹងកេត​ ១-០។ សូលទីឡូ​អង្គរ​ចាញ់​ព្រះ​ខ័នរាជ​ស្វាយរៀង​ ០-១។ យុវជន​បាទី​ចាញ់​ភ្នំពេញ​ក្រោន​ ០-១ ហើយ​អង្គរថាយហ្គ័រ​បាន​ធ្វើ​ដំណើរ​ទៅ​លត់​ក្រុម​កំពង់ចាម​​ដោយ​លទ្ធផល ១១-០។ ​

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ​គឺ​ ក្រុម​ខ្លាំង​បឹងកេត​បែរ​ជា​ភ្លាត់​ចាញ់​អគ្គិសនី​​ដោយ​លទ្ធផល​ ១-០ បើ​ទោះ​ជា​អគ្គិសនី​កម្ពុជា​នៅ​សល់​សមាជិក​​តែ​១០​នាក់​ បន្ទាប់​ពី​កាត​ក្រហម​ម្នាក់​នៅ​វគ្គ​ទី​២។ ការ​ប្រកួត​នេះ​​បឹងកេត​បាន​សម្រុក​យ៉ាង​ខ្លាំង​ និង​គ្រប់​គ្រង​បាល់​ពាក់​កណ្តាល​តារាង​ទំាង​វគ្គ​ទី​១​ និង​វគ្គ​ទី​២​ ប៉ុន្តែ​គ្មាន​សំណាង​ ខណៈ​ម្ចាស់​ផ្ទះ​មាន​ឱកាស​​វាយ​បក​ដាច់​មាត់​តែ​ម្តង​ក៏​ស៊ុត​ចូល​បាន​សម្រេច៕

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds