ក្រឡាប់រថយន្តខ្លួនឯង សម្លាប់ស្រ្តី ៥នាក់ នៅកំពង់ធំ

កំពង់ធំ៖ យ៉ាងហោចណាស់ស្រី្ត ៤នាក់ បានស្លាប់នៅហ្នឹងកន្លែង និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ការស្លាប់ស្រ្តី ៥នាក់ ក្នុងហេតុការណ៍គ្រោះនេះ ដោយសារតែ​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ក្នុងស្ថានភាព​ផ្លូវ​កោងហើយ​ក្រឡាប់ជាច្រើនត្រឡប់ ដែលស្ថិតនៅ​ផ្លូវជាតិ​លេខ៦ ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ កាលពី​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ នៅពី​ព្រឹក​ថ្ងៃទី​២ ខែតុលា នេះ។

ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុក កុសល បានឱ្យដឹងថា រថយន្ដ​ដែល​ជួប​គ្រោះថ្នាក់​ក្រឡាប់​នោះ​ ម៉ាក​បា​ឡែ​ន​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AS-6715​។ លោក បញ្ជាក់ថា តាម​ការសន្និដ្ឋាន​បឋម រថយន្ត​ដែល​ក្រឡាប់​នេះ ​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល ​និង​មិនបាន​ស្គាល់​ពី​ស្ថានភាព​ផ្លូវ​កោង​។

លោក ស្នងការបានឱ្យដឹងទៀតថា ជនរងគ្រោះទាំង ៥នាក់ ដែលស្លាប់ក្នុងហេតុណ៍ក្រឡាប់រថយន្តខ្លួនឯង ទី១. ឈ្មោះ ឌុ​ក វ​ល្ល័​ក្ខ ជា​មន្ដ្រីនគរបាល​នៅ​ក្រសួងមហាផ្ទៃ ជា​អ្នកបើកបរ​រថយន្ត​។

ទី២. ឈ្មោះ អួន ចាន់​ធា​រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។

ទី៣. ឈ្មោះ ឡា​ច ស្រី​ម៉ុម អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ជំរៅ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​

ទី៤. ឈ្មោះ ដុក ចាន់​វល​ក្ខ័​ណ៍ អាយុ​២៦​ឆ្នាំ រស់នៅសង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ និងទី៥. អ្នករួមដំណើរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។

បច្ចុប្បន្ន​ សព​ជន​រង​គ្រោះ​ទាំង៥នាក់​ បាន​តម្កល់​ទុក​ នៅ​មន្ទីរពេទ្យ​ខេត្ត​ ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds