ស្ត្រីវៀតណាមម្នាក់ ត្រូវបុរសជនជាតិវៀតណាមដូចគ្នា ចាក់សម្លាប់នៅមុខកាស៊ីណូក្រោន ក្នុងក្រុងបាវិត

(ស្វាយរៀង)៖ យ៉ាងហោចណាស់ស្ត្រីជនជាតិវៀតណាមម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាម ក្រោយពីបុរសជាជនជាតិវៀត​ណាម​ម្នាក់ បានយកាំបិតចាក់ទៅលើស្ត្រីរងគ្រោះត្រូវចំនួន២កាំបិត។

អំពើឃាតកម្មមួយ បានកើតឡើងនៅមុខកាស៊ីណូក្រោន ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពពីសមត្ថកិច្ចក្រុងបាវិតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចឹង វៀងហុន អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិថាំង ឃុំង៉ែភុក ស្រុកតាំងគឺ ខេត្តង៉ៃអាង បានយកកាំបិតចាក់ទៅលើឈ្មោះ ជិន ធីធូភឿង អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិមីធៀង ឃុំមីធៀង ស្រុកចូវភូ ខេត្តអាងយ៉ាង ត្រូវចំចង្កា១កាំបិត និងចំដោះខាងឆ្វេង១កាំបិត បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នសពតម្កល់ទុកនៅវត្តពោធិថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការរដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់កាតាមនិតិវិធីច្បាប់។ ចំពោះមូលហេតុដែលនាំឲ្យចាក់សម្លាប់គ្នា សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ ដោយសមត្ថកិច្ចកំពុងសាកសួរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds