ឡុង សំណាង ឈ្នះថៃទទួលបានខ្សែរក្រវាត់កាលពីម្សិលមិញ
ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៩ ម៉ោង 12:05 PM
ភ្នំពេញ ៖ អ្នកប្រដាល់កំពុងឡើងកូដ ឡុង សំណាង ត្រៀមខ្លួនបានល្អ និងចំណាយពេលច្រើនថ្ងៃក្នុងការរៀនចាប់វ៉ៃជង្គង់ទើបអាចឈ្នះខ្សែក្រវាត់ម្សិលមិញនេះនៅសង្វៀន CTN។សំណាង បានឲ្យដឹងថា ការប្រកួតជាមួយកីឡាករថៃ Phit Say Far លើកនេះងាយស្រួលចាប់ឡាំជង្គង់ជាងពេលមុនៗ ប៉ុន្តែកណ្ដាប់ដៃចេញមួយៗធ្ងន់ពិបាកបិទ ហើយក៏មិនងាយស្រួលក្នុងការយកឈ្នះដែរសម្រាប់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ Zorus នេះ។
ចំណែក ឡុង សុភី លើកឡើងដែរថា ឡុង សំណាង គេត្រៀមខ្លួនបានល្អសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់មួយនេះ ពោលហាត់បានច្រើន ខណៈការរៀនចាប់ជង្គង់ទៀតសោត គឺមានមនុស្ស ៥-៦នាក់ ចូលចាប់ឡាំងជាមួយ។ អ្នកដែលចាំចាប់ឡាំជាមួយ សំណាង សុទ្ធតែគីឡូធំៗ ដូច្នេះហើយបានជាសិស្សប្អូនរូបនេះមានព្រៀបចាប់ជាងកីឡាករថៃនាវគ្គផ្ដាច់ព្រ័ត្រនេះ។ ការប្រកួតនេះបញ្ចប់នាថ្ងៃ អាទិត្យ ទី ៣១ ខែមីនា ឆ្នាំ ២០១៩៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន