នគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ១៣នាក់ ករណីប្រើប្រាស់​និងចែកចាយ​គ្រឿងញៀន​ខុសច្បាប់

កំពង់ចាម៖ ដោយអនុវត្ត​តាម​ផែន​ការយុ​ទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើកទី៤​របស់រាជរដ្ឋាភិបាល និងបទ​បញ្ជាររបស់​ឯកឧត្តម​អគ្គសន្តិបណ្ឌិត អគ្គស្នងការនគបាលជាតិ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៦និង​៤០នាទី នៅចំណុចក្រោយ​ភ្នំហាន់ជ័យស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម និងចំនុច​ផ្ទះសំណាក់ស្មាត ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយពីទទួល​ពត៌មានពី​ប្រជាពលរដ្ឋ កម្លាំងជំនាញ​ការិយាល័យប្រឆាំង​គ្រឿងញៀនខេត្ត សហការ​ជាមួយ ជំនាញអធិការដ្ឋាន​នគរបាល​ស្រុកកំពង់សៀម អធិការដ្ឋាននគរបាលស្រុក​ស្ទឹងត្រង់ និងប៉ុស្តិ៍នគរបាល​រដ្ឋបាលហាន់ជ័យ ប៉ុស្តិ៍នគរបាលរដ្ឋ​បាលព្រែកកក់ ដឹកនាំដោយ​លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បានបើកកិច្ច​ប្រតិបត្តិការ​០១ករណី ដោយប្រើវិធាន​រដ្ឋបាលចំហ ឃាត់ខ្លួនជន​សង្ស័យ​ចំនួន១៣នាក់ ស្រី០១នាក់ ។

ជនសង្ស័យទាំអស់មាន៖ ១-ឈ្មោះ ធី ឌីម៉ង់ ភេទប្រុស អាយុ១៦ឆ្នាំ, ២-ឈ្មោះ ថេង សីហា ភេទប្រុស អាយុ១៦ឆ្នាំ, ៣-ឈ្មោះ ស្រ៊ីន ថារិត ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះសួន វណ្ណ ភេទប្រុស អាយុ២០ឆ្នាំ, ៥-ឈ្មោះ ឈឿង សុខឈី ភេទប្រុស អាយុ១៩ឆ្នាំ, ៦-ឈ្មោះ ផុន ណេត ភេទប្រុស អាយុ២៥ , ៧-ឈ្មោះ ឃុន ប៊ុនថាន ភេទប្រុស អាយុ២៨ឆ្នាំ, ៨- ឈ្មោះសេង ហ៊ាប ភេទប្រុស អាយុ២១ឆ្នាំ , ៩-ឈ្មោះ អាក សុផល ភេទប្រុសអាយុ៣៨ឆ្នាំ, ១០-ឈ្មោះ ចិត ធានី ហៅផា ភេទស្រី អាយុ២៧ឆ្នាំ , ១១-ឈ្មោះ ពេង អ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ , ១២-ឈ្មោះ ឈាង ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ , ១៣-ឈ្មោះ សេន ដានី ភេទប្រុស អាយុ២៧ឆ្នាំ ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការ​ដកហូតវត្ថុ​តាងរួមមាន ម្សៅក្រាមពណ៌ស​សង្ស័យថ្នាំញៀន​០៣កញ្ចប់ ទូរស័ព្ទ០៧គ្រឿង  ម៉ូតូ០៤គ្រឿង សំភារៈវិចខ្ចប់​មួយចំនួន និងឧបករណ៍សេព​មួយចំនួន ។ ក្រោយឃាត់​ខ្លួនជនសង្ស័យ​ទាំងអស់​ត្រូវបានបញ្ជូនទៅ​ការិយាល័យជំនាញ ដើម្បី​កសាង​សំណុំរឿ​ងចាត់ការបន្ដ​តាម​នីតិវិធី ៕

អត្ថបទ៖ សុខ ​លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds