ចាប់បញ្ជូនជនជាតិចិន២៦នាក់ចេញពីកម្ពុជា ក្រោយធ្វើសកម្មភាពឆបោកតាមប្រព័ន្ធទូរគមនាគមន៍

(ភ្នំពេញ)៖  កម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា និងកម្លាំងសមត្ថកិច្ចរបស់ចិន សហការគ្នាចាប់បញ្ជូនជនជាតិចិនចំនួន ២៦នាក់ នារី ៦នាក់ចេញពីប្រទេសកម្ពុជា បន្ទាប់ពីជនជាតិចិនទាំងនេះ បានធ្វើសកម្មភាពលែងបន្លំឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ ( VOIP)។

ជនជាតិចិនទាំងនេះ ត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ តាមយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ប្រភពបីអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍កម្ពុជា បានឱ្យដឹងថា ជនជាតិចិនទាំង ២៦នាក់ខាងលើ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្ក្រាប់កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា កម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា និងកម្លាំងសមត្ថកិច្ចរបស់ចិន តែងបានចាប់បញ្ជូនជនជាតិចិនប្រព្រឹត្តបទល្មើសនៅកម្ពុជាជារឿយ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅកម្ពុជា៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង