កូនប្រុសបង្កើតកាប់ឪពុកដាច់.កស្លាប់ ថ្ងៃវេនបិណ្ឌ១២
សៀមរាប៖ អធិការនគរបាលស្រុកស្រីស្នំ គឺលោកវរសេនីយ៍ឯក អ៊ុន ស្រស់ បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវជាកូនបង្កើតបានទាញកាំបិតខ្វែវកាប់មកលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឲ្យដាច់ក ស្លាប់យ៉ាងអណោចអធ័ម ខណៈកំពុងសម្រាកនៅក្រោមផ្ទះ។ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ។
ហេតុការណ៍គួរឲ្យតក់ស្លុតនេះកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះរៀល វឿង ភេទប្រុស អាយុ៦៦ឆ្នាំ នៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំមុខរបរ កសិករបណ្តាលឲ្យដាច់ក ស្លាប់នៅនឹងកន្លែងតែម្តង។ ចំណែកជនសង្ស័យឈ្មោះ សាន គង់ ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ប្រភពពីអធិការនគរបាលស្រុកស្រីស្នំ បន្តថាអង្គហេតុ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី ជនសង្សយ័ឈ្មោះសាន គង់ បានយកកាំបិតខ្វែវដងឈើកាប់ទៅលើឪពុកបង្កើតឈ្មោះរៀល វឿង ភេទប្រុស អាយុ៦៦ឆ្នាំ នៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំមុខរបរ កសិករបណ្តាលឲ្យដាច់ក ស្លាប់នៅនឹងកន្លែងតែម្តង។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងចុះទៅភ្លាម ធ្វើការហ៊ុពទ្ធ័ចាប់និងឃាត់ជនសង្ស័យភ្លាមៗផងដែរ។
លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា តាមការបំភ្លឺរបស់អ្នកជិតខាងនិងភរិយាជនរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យ មុននឹងធ្វើសកម្មភាពប្រហែល៣ថ្ងៃមុន គេ(ជនសង្ស័យ)បានដើរកាប់ដើមចេកអស់ជាច្រើនដើម។ ដោយខ្លាចមានបញ្ហា ជនរងគ្រោះបានទៅស្នាក់នៅផ្ទះអ្នកជិតខាង។ តែដល់ថ្ងៃកើតហេតុពួកគាត់បានអង្គុយលេងនៅក្រោមផ្ទះ ក៏ស្រាប់តែជណសង្ស័យបានកាប់ទៅលើឪពុកបង្កើតបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។ លោកបន្តថា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ត្រូវជាម្តាយបានឲ្យដឹងថាកូនគាត់ វាវិកលចរិក ប៉ុន្តែគ្មានឯកសារបញ្ជាក់នោះទេ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខ លាភ