មេសហជីព Naga World ៖ ក្រុមហ៊ុន ព្រមានបុគ្គលិកណា ឈប់ថ្ងៃភ្ជុំបិណ្ឌ ត្រូវបណ្តេញចេញពីការងារ

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំក្រុមហ៊ុន NAGA World បានឲ្យដឹងថា ក្រុមហ៊ុនបន្តព្រមានដល់បុគ្គលិករូបណាដែលហ៊ានឈប់សម្រាកថ្ងៃភ្ជុំបិណ្ឌនឹងត្រូវបញ្ឍប់ពីការងារ។ កញ្ញាថា មិនបានចូលជួបជាមួយនឹងតំណាងក្រុមហ៊ុនដើម្បីចរចារករណីព្យួរការងាររបស់កញ្ញានោះទេដោយសារតែក្រុមហ៊ុនបានដាក់កំហិតថាឲ្យកញ្ញាទៅជួបនៅម៉ោង២១:០០ ដល់ម៉ោង២៣:០០យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ តែម្នាក់ឯង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់រំលងអាធ្រាតចូលថ្ងៃទី២១​​ ខែកញ្ញា ឆ្នាំ២០១៩ ប្រធានសហជីពប្រចាំក្រុមហ៊ុន NAGA World ត្រូវបានព្យួរការងារបន្ទាប់ពីមេសហជីពរូបនេះ បានយកអាវមានស្លាកសញ្ញាសហជីព និងសរសរថា”ក្រុមហ៊ុនរីកចម្រើន បុគ្គលត្រូវការប្រាក់ខែរស់នៅសមរម្យ”ដើម្បីធ្វើយុទ្ធនាការ ទាមទារប្រាក់ខែតាមការសន្យារបស់ក្រុមហ៊ុន កាលពីពេលកន្លទៅ។

តាមសេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថានៅព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុននៅតែព្រមានដល់បុគ្គលិករូបណាដែលហ៊ានឈប់សម្រាកនៅថ្ងៃបុណ្យភ្ជុំ នឹងត្រូវបញ្ឃប់ពីលារងារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមជម្រាបថា ក្រុមហ៊ុន​ Naga World បាន​បង្ហាញ​ពី​ប្រាក់ចំណេញ​សុទ្ធ​កើន​ឡើង​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំមុន គឺ​ចំណេញ​បន្ទាប់ពី​បង់ពន្ធ​រួច​មាន​រហូតដល់​ជិត៤០០​លាន​ដុល្លារ (៣៩០,៦​លាន​) កាល​ពី​ឆ្នាំ២០១៨ កើន​ឡើង៥៣៕

អត្ថបទ៖ សុខ លាភ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds