រដ្ឋបាលខេត្តបាត់ដំបង បដិសេធព័ត៌មានដែលផ្សាយប៉ះពាល់កិត្ដិយសដល់ថ្នាក់ដឹកនាំខេត្ត

 

(បាត់ដំបង)៖ បន្ទាប់ពីព័ត៌មានមួយចំនួន ដែលបានចុះផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត ពិសេសលោក ងួន រតនៈ អភិបាលខេត្ត ដែលមានចេតនាមូលបង្កាច់ និងបំបែកបំបាក់សាមគ្គីភាពមន្ដ្រីរាជការ ធ្វើឲ្យបាត់បង់ទំនុកចិត្តពីមហាជន និងប្រជាពលរដ្ឋមកលើការដឹកនាំរបស់រដ្ឋបាលខេត្ត អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានចេញមកច្រានចោល នៅព័ត៌មាននេះ ។

រដ្ឋបាលខេត្តបាត់ដំបង បានចាត់ទុកថា ព័ត៌មានទាំងអស់នោះជាព័ត៌មានបភ្លៃមូលបង្កាច់ ធ្វើឲ្យប៉ះពាល់ដល់ការដឹកនាំរបស់រដ្ឋបាលខេត្ត ដែលតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍ សេចក្ដីណែនាំ និងលិខិតបទដ្ឋាននានា សម្ដៅការពង្រឹង ស្ថាប័ន ព្រមទាំងសមត្ថភាពមន្ដ្រី ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ការដោះស្រាយទុក្ខកង្វល់ សំណើ សំណូមពរ និងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ នេះបើយោងតាមរយៈសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fast News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ។

ខាងក្រោមនេះជាសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបង ៖

អត្ថបទ៖​សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open