ឥដ្ឋពលអ័ព្ទពុលនៅឥណ្ឌូណេស៊ី កាន់តែអាក្រក់ សូម្បីតែពេលថ្ងៃមេឃពណ៌ក្រហមឆេះគួរឲ្យខ្លាច
វីដេអូ និងរូបថតជាច្រើនត្រូវបានចែកចាយនៅលើបណ្តាញសង្គមចាប់តាំងពីថ្ងៃទី២១ ខែកញ្ញា ដែលបង្ហាញពីផ្ទៃមេឃពណ៌ក្រហមឆេះពេញទីក្រុង Muaro Jambi ប្រទេសឥណ្ឌូនេស៊ី។ ដំបូងយើងមិនចង់ជឿថា វាជារឿងពិតនោះទេ ប៉ុន្តែវាជារូបពិតគ្មាន filter អ្វីឡើយ ដែលនេះជាឥទ្ធិពលនៃភ្លើងឆេះព្រៃ និងចម្ការដូងប្រេងនៅលើកោះស៊ូម៉ាត្រា។ អ្នកលេងអ៊ីនធឺណេតមួយចំនួនបានបង្ហោះរូបភាពស្រដៀងគ្នានេះពីទីកន្លែងខុសៗគ្នា ដែលអាចបញ្ជាក់បានថាវាគឺជារឿងពិត។
ផ្ទៃមេឃទាំងមូលគ្របដណ្តប់ដោយផ្សែងអ័ព្ទពណ៌ក្រហម ដែលបណ្តាលមកពីភ្លើងឆេះព្រៃក្បែរនោះ។ ផេះក៏បានហោះចូលផ្ទះអ្នកស្រុក ហើយប្រជាជនភ័យខ្លាចក្នុងការចេញទៅក្រៅដោយសារតែបាតុភូតចម្លែកនេះ។ យោងតាម Malay Mail មេឃចាប់ផ្តើមប្រែពណ៌ក្រហមចាប់ពីថ្ងៃត្រង់ទី ២១ ខែកញ្ញា រហូតដល់ម៉ោង ៤រសៀល (ម៉ោងក្នុងស្រុក)។ ប្រជាជននៅទីនោះនិយាយថា អ័ព្ទនោះនឹងធូរស្រាលលុះត្រាតែមានភ្លៀង ឬខ្យល់ខ្លាំង ខណៈពួកគេមិនហ៊ានចេញក្រៅ ហើយសូម្បីតែក្នុងផ្ទះរបស់ពួកគេក៏មានផេះហោះចូល ធ្វើឱ្យពិបាកដកដង្ហើមផងដែរ៕