​ប្រាក់​ឈ្នួលកម្មករ​និយោជិតកើនដល់​ចំនួន​១៩០​ដុល្លារ​ ​​សម្រាប់​ឆ្នាំ​២០២០

ភ្នំពេញ ​៖ កម្មករ​និយោជិត​សម្រាប់​ឆ្នាំ​២០២០ខាងមុខនេះ ​​រាជរដ្ឋាភិបាល​ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៩០​ដុល្លារ ​ដល់​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ក​ម្មករ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

លោក​អ៊ិត​ សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែងនៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី ១ លើក​ទី ៦ នៅ​ព្រឹក​ថ្ងៃ​សុក្រ នេះ​​ បាន​ឲ្យ​ដឹង​ថា ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​បាន​ធ្វើការ​បោះឆ្នោត​លើ​តួលេខ​ចំនួន​៣ ​គឺ​ ទី​១ ​តួលេខ​ដាក់​ដោយ​រាជរដ្ឋាភិបាល​ចំនួន​១៨៧ដុល្លារ, ទី​2​ តួលេខ​ខាង​សហជីព​១៩៨​ដុល្លារ ​និង ​ទី​3៣តួលេខ​ខាង​ភាគី​និយោជក​១៨៦ដុល្លារ។

តាមរយៈ​ការបោះឆ្នោត​ដោយ​សម្ងាត់​ គឺ​សមាជិក​ត្រីភាគី​ដែល​មាន​៥១​រូប​ បាន​បោះ​លើ​តួលេខ​១៩៥ ​ក្នុង​សំឡេង​៨​ លើ​៥១​ សំឡេង​។​ ១៨៧ដុល្លារ​ ក្នុង​សំឡេង​៤៣​ លើ​៥១​ និង​១៨៦ដុល្លារ​សូន្យ​លើ​៥១​ និង​មិន​មាន​អនុប្បវាទ​ទេ។ ដូចនេះ​ ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ ​ឆ្នាំ​២០២០​ គ​១៩០ដុល្លារ​ ដោយ​បូក​សម្ដេច​ផ្តល់​ជូន​៣​ដុល្លារ​បន្ថែម។ នេះបើតាមរដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

គួរ​បញ្ជាក់ថា​ ប្រាក់​ឈ្នួល​ឆ្នាំ​១០១៩​នេះ ​មាន​ចំនួន​១៨២​ដុល្លារ ​ក្នុង​១​ខែ​ ហើយ​ប្រាក់​ឈ្នួល​ថ្មី​ចំនួន​១៩០​ដុល្លារ​នេះ​ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ​ខែ​មករា​ ឆ្នាំ​២០២០តទៅ​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds