Real Madrid បិះនិងស្មើជាមួយក្រុមបាតតារាង កុំតែបាន Benzema ជួយចុងម៉ោង
ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ ម៉ោង 10:37AM
ខ្សែប្រយុទ្ធ Karim Benzema រកបានគ្រាប់បាល់ចុងម៉ោង ជួយ Real Madrid តាមយកឈ្នះក្រុមបាតតារាង Huesca ៣-២ នៅ La Liga សប្ដាហ៍ទី២៩កាលពីយប់មិញ។
សម្រាប់ការប្រកួតនេះលោក Zinedine Zidane បានដាក់កូនប្រុសខ្លួន Luca ចាប់ផ្ដើមជម្រើស១១នាក់ដំបូង។ ប៉ុន្តែការប្រកួតទើបតែចាប់ផ្ដើមបាន៣នាទីកីឡាករវ័យ២០ឆ្នាំបានធ្វើធ្លុះសំណាញ់ ដោយការទាត់របស់កីឡាករ Juan Camilo Hernandez។
តែនៅនាទីបន្តបន្ទាប់ Isco និង Dani Ceballos អាចរកបានម្នាក់មួយគ្រាប់ជួយឲ្យ Real នាំមុខវិញ មុនពេល Xabier Etxeita ថែមមួយគ្រាប់ជួយ Huesca តាមស្មើ ២-២។ យ៉ាងណាមិញនាទី៨៩ទៅហើយ Benzema សម្រេចបានមួយគ្រាប់ ស្រោចស្រង់ឲ្យ Madrid ទទួលបានជ័យជម្នះវិញ។ Real madrid បានកែប្រែខ្លួនគឡើងវិញក្រោយពីបានលោកzidaneត្រលប់មកដឹកនាំក្រុមសារជាថ្មី ពីប្រកួតដែរលោកZidane ដឹកនាំសុទ្ធតែឈ្នះ៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន