អារម្មណ៍​អន្ទះសា ​និង​ការ​ព្រួយ​បារម្ភ​កើន​ឡើង​ខ្ពស់​ ខណៈ​អ៊ីស្រាអែល​បោះ​ឆ្នោត​សកល

(អ៊ីស្រាអែល)៖ ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​ របស់​ប្រទេស​អ៊ីស្រាអែល​មាន​ភាព​ស្មុគស្មាញ​។ មាន​គណបក្ស​ចំនួន​៣០ កំពុង​ប្រកួតប្រជែង​ដណ្ដើម​អាសនៈ​សភា​មាន​សរុប​១២០ របស់​អ៊ីស្រាអែល ដោយ​មាន​បេក្ខជន​រាប់​រយ​នាក់​ និង​អ្នកបោះឆ្នោត​ជាង​ ៦​លាន​នាក់​នៅ​ក្នុង​រដ្ឋ​មួយ ​ដែល​មាន​ផ្ទៃដី​ស្មើ​រដ្ឋ​ញូជេ​ស៊ី សហរដ្ឋអាមេរិក​។

ប៉ុន្តែ​ទោះជា​អ្នកណា​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​នេះ​ក៏ដោយ អារម្មណ៍​ច្របូកច្របល់​ដែល​អាច​ចាប់​យក​រដូវ​កាល ​ធ្វើ​យុទ្ធនាការ​ទាំងមូល​បាន​ល្អ​បំផុតគឺ​ការភ័យខ្លាច និង​ការ​ស្អប់ខ្ពើម​។ សម្រាប់​ជនជាតិ​អ៊ីស្រាអែល​ដែល​មាន​សេរី​ភាព​ខាង​អាណាចក្រ​ នៅ​ក្នុង​ទី​ក្រង​តេ​ល​អា​វី​ហ្វគឺ​សិទ្ធិ​ខាង​សាសនា​ដែល​ជា​បញ្ហា​។​ ប្រជាពលរដ្ឋអ៊ីស្រាអែល​ព្រួយបារម្ភ​អំពី​មូលដ្ឋាន​សិទ្ធិមនុស្ស សម្រាប់​ប្រជាពលរដ្ឋ​ជ្វី​ហ្វ​ស​អ៊ីស្រាអែល ​និង​ប៉ា​ឡេ​ស្ទី​ន​ដែល​កំពុង​ធ្លាក់​ចុះ​។ ចំណែក​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ ហា​នូ​ន និយាយ​ថា ​ប្រសិនបើ​លោក Netanyahu ជាប់ឆ្នោត​នោះ​គឺ​ជា​វិបត្តិ​សម្រាប់​ពួកគេ​។ ខណៈ​ដែល​មនុស្ស​ ១​លាន​នាក់ ឬអ្នកបោះឆ្នោត​អារ៉ាប់​​ក្នុង​ប្រទេស​អ៊ីស្រាអែល ពួកគេ​ភាគច្រើន​មាន​អារម្មណ៍​ថា ត្រូវ​បាន​ក្លាយ​ជា​គោលដៅ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល។ លោក​នាយករដ្ឋមន្ត្រី​Netanyahu បាន​គាំទ្រ​ច្បាប់​ដែល​កាត់បន្ថយ​សិទ្ធិ​ ពលរដ្ឋ​អារ៉ាប់​របស់​អ៊ីស្រាអែលដែល​គេ​ហៅថា ជា​ច្បាប់​ជា​មូលដ្ឋាន​របស់​ប្រទេស​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds