សាលារៀនជិត៧០០​​នៅ​ម៉ាឡេស៊ី ត្រូវបាន​បិទទ្វារ ដោយសារ​​ចុះអ័ព្ទដ៏អាក្រក់ឈានដល់កម្រិតគ្រោះថ្នាក់!!

សាលារៀនសរុបចំនួន​៦៤៨​នៅ​ម៉ាឡេស៊ី ត្រូវបាន​បិទទ្វារ នៅថ្ងៃអង្គារទី​១៧ ខែកញ្ញា​ដោយសារតែការចុះអ័ព្ទដ៏អាក្រក់​។ នេះបើយោងតាមការចេញផ្សាយពីសារពីព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ បាននិយាយថា បញ្ហានេះបានប៉ះពាល់ដល់សិស្សជិត​៤៥០.០០០ នាក់ នៅសារ៉ាវ៉ាក់, សេឡេងហ្គោ, ពូត្រា​ចាយ៉ា និង ណឺហ្គឺរី សេមប៊ី​លេន។

ប្រធានគណៈកម្មាធិការសកម្មភាពរដ្ឋស្តីពីការវិនិយោគឧស្សាហកម្មសហគ្រិនភាពការអប់រំនិងមូលធនមនុស្ស លោក Mohamad Rafie Ab បាននិយាយ​ថា៖ «កំពង់ផែ Dickson ជាកន្លែងដែល​មានអ័ព្ទលើសពី​២០០ នៅពេលព្រឹកសិស្សមកពីសាលាទាំង​៦៣ ត្រូវបានគេប្រាប់មិនឲ្យចូលរៀន»។​ លោកបានបន្ថែមថា​៖ «ទោះជាយ៉ាងណា គ្រូបង្រៀនត្រូវតែចូលសាលា ប៉ុន្តែត្រូវពាក់របាំងមុខដើម្បីការពារខ្លួនឯងពីអ័ព្ទ»។

លើសពីនេះ លោក Mohamad ក៏បានអំពាវនាវប្រជាជន សកម្មភាពចេញក្រៅ​ជាពិសេសសម្រាប់មនុស្សចាស់និងកុមារ គួរតែត្រូវបានកាត់បន្ថយនៅក្នុងតំបន់ដែលមានអ័ព្ទ​។ ប្រជាជនក៏ត្រូវ​ពាក់ម៉ាសបិទមុខ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព។

គួរបញ្ជាក់ថា អ័ព្ទ ពីសូន្យដល់​៥០ បង្ហាញពីគុណភាពខ្យល់ល្អ។ ៥១ទៅ១០០​មធ្យម, ១០១​ដល់​២០០​សុខភាពមិនល្អ, ២០១ទៅ៣០០​​​មិនល្អខ្លាំង និង៣០០និងខ្ពស់ គឺ​មានគ្រោះថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds