អ្នក​វិនិយោគ​ចិន​ថា មិត្តភាពកម្ពុជា ចិន ​យូរអង្វែង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​ហ៊ាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​

ភ្នំពេញ៖ មិត្តភាព​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ​ធ្វើ​ឲ្យ​​អ្នកវិនិយោគ​ចិន​ ក្រុមហ៊ុន​ចិន​ជាច្រើន​បន្ត​បោះ​ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​។​

នាយក​ចាត់ការ​ទូទៅ​គម្រោង ខុន​ដូ Bao Li ​លោក លី ម៉ី​ង ដែល​កំពុងតែ​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នាពេល​ថ្មីៗ​នេះថា ដោយសារតែ​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​មាន​មិត្តភាព​យ៉ាង​ល្អ​បំផុត នោះ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខុន​ដូ Bao Li របស់​ចិន​ហ៊ាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​តែម្តង ហើយ​ទន្ទឹម​នោះ​មាន​ក្រុមហ៊ុន​ជាច្រើន​កំពុងតែ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ផងដែរ​។​

ការ​បោះ​ទុនវិនិយោគ​នៅ​កម្ពុជា​នេះ ខាង​ក្រុមហ៊ុន​ចិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​លំនៅឋាន​មួយ សមរម្យ និង​ស្របតាម​ការរីកចម្រើន​ប្រទេសជាតិ ហើយ​គម្រោង​ខុន​ដូ Bao Li កំពុងតែ​វិនិយោគ​នៅ​ជំ​ហ៊ាន​ទី​១​នៅ​រាជធានី​ភ្នំពេញ ហើយ​តាម​ផែនការ ក្រុម​ហ៊ុ​នឹង​វិនិយោគ​វិស័យ​សណ្ឋាគារ អគារ​ពាណិជ្ជកម្ម និង​គម្រោង​វិនិយោគ​ជាច្រើន​ទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អ្នកវិនិយោគ​ខាងលើ​បាន​ប្តេជ្ញា​ថា គម្រោង​ដ៏​ធំ​មកពី​ប្រទេស​ចិន​នេះ ក្រុមហ៊ុន​ចិន​បាន​បើ​ទុន​ទុនវិនិយោគ​ប្រមាណ ២០០ លាន​ដុល្លារ​អាមេរិក ជា​គម្រោង​ថ្មី​មួយ​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ មានដូចជា ខុន​ដូ អគារ​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​ផងដែរ​។​

​​លោកនាយក​ចាត់ការ​ទទូ​ទៅ​នៃ​គម្រោង​ខុន​ដូ Bao Li​របស់​ចិន​លើកឡើងថា សព្វថ្ងៃនេះ​គម្រោង​ទី​១ របស់​ក្រុមហ៊ុន​គឺ​បាន​សាងសង់ អូ​តែ​ល​និង​ខុន​ដូ​ប្រមាណ​ជាង​៦០០ យូ​នី​ត​ដែល​នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ថ្ងៃ​៣១ ខែឧសភា ឆ្នាំ​២០២០ ហើយ​គម្រោង​នេះ​មាន​លក្ខណៈពិសេស​ច្រើនជាង​ខុន​ដូ​ផ្សេងៗ​ទៀត​នៅ​រាជធានី​ភ្នំពេញ​។​

​សម្រាប់​អ្នកជំនាញ​បន្ថែមថា បច្ចុប្បន្ននេះ​ទីផ្សារ​ខុនដូ​នៅ​ប្រទេស កម្ពុជា​ជាទី​ផ្សារ​ដ៏​ល្អ សម្រាប់​ជនបរទេស​និង​ពលរដ្ឋ​ក្នុងស្រុក ហើយ​ការវិនិយោគ​ខាងលើនេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការលើក​មុខមាត់​ប្រទេស​កម្ពុជា​ផងដែរ​៕​

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open