ប្រពៃណាស់! ឱក សុគន្ធកញ្ញា នាំយកថវិកាចំនួន ៥,១៦៨,០០០រៀល និង ៥,១៦៨ដុល្លារអាមេរិក មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
បន្ទាប់ពីអ្នកនាង ឱក សុគន្ធកញ្ញា បានដាក់លក់សម្លៀកបំពាក់ថ្មី ចាស់របស់ខ្លួន ដើម្បីយកថវិកាពីការលក់សម្លៀកបំពាក់ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ជាក់ស្តែងណាស់ ក្រោយពីបានដាក់លក់យ៉ាងជោគជ័យរួចមក កាលពីថ្ងៃទី១៦ ខែកញ្ញា ថ្មីៗនេះតារាចម្រៀងដ៏ល្បីរូបនេះ បាននាំយកថវិកាចំនួន ៥,១៦៨,០០០រៀល និង ៥,១៦៨ដុល្លារអាមេរិក ដែលសុទ្ធសឹងជាថវិកាបានពីការលក់សម្លៀកបំពាក់ ទៅជូនដល់មូលនិធិគន្ធបុប្ផា។
ដោយតារាចម្រៀង ឱក សុគន្ធកញ្ញា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “នេះជាថវិកាបានមកពីការ “ទិញដើម្បីចែករំលែកក្តីស្រលាញ់” របស់បងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំបានយកមកប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា អរគុណចំពោះការចូលរួមរបស់បងប្អូនគ្រប់គ្នា”៕