កម្លាំង​ចម្រុះ​ បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំនុច​ព្រៃធំ​ វាល​ស្រងែ​ ខេត្តកំពង់ឆ្នាំង រកឃើញឧបករស្មើលច្បាប់ជាច្រើន

​កំពង់ឆ្នាំង​ ៖​ លោក​ អ៊ូ​ សោភ័ណ្ណ​ នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​ បាន​ដឹកនាំ​កម្លាំង​ ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ពាម​ឆ្កោក​ សង្កាត់​ជលផល​ ស្រុក​ជល​គិរី​ បាន​ចេញ​បង្ការ​ប​ង្គ្រា​ប់​បទល្មើស​នេសាទ​ នៅ​ចំនុច​ព្រៃធំ​វាល​ស្រងែ​ ក្រោយ​ភូមិ​កោះធំ​ ក្រោយ​ភូមិ​ឫស្សី​ដ​ង្កួ​ច​ ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ ឃុំ​ពាម​ឆ្កោក​ ឃុំ​ព្រៃ​គ្រី​ និង​ ឃុំ​ជលសា​ ស្រុក​ជល​គិរី​ ខេត្ត​កំ​ពង​ឆ្នាំង​ កាលពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ ។​ នេះបើយោងតាមគេហទំប័ររបស់អគ្គស្នងការនរគរបាលជាតិ ។

​ការ​ចុះ​បង្ក្រាប​នេះ​ ដោយ​មាន​កម្លាំង​ចូលរួម​ចំនួន​ ១២​ នាក់​ ជលផល​ខេត្ត​ ៣​ នាក់​ ជលផល​ស្រុក​ ៣​ នាក់​ ប៉ុស្ដិ៍​ពាម​ឆ្កោក​ ១​ នាក់​ ប្រ​ជ​ការពារ​ ១​ នាក់​ សហគមន៍​ ៤​ នាក់​។​

​ជា​លទ្ធផល​រុះរើ​កាប់​បំផ្លាញ​និង​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​នៅ​កន្លែង​សង្កាត់​ជលផល​ស្រុក​ មាន​លប​លូ​ស្បែ​មុង​ចំនួន​ ២២​ មាត់​ ២២​ កន្លែង​ របាំង​ស្បៃ​មុង​ប្រវែង​៧០០​ ម៉ែត្រ​ បង្គោល​ចំនួន​ ២០០​ ដើម​លប​លូ​សាច់​អ៊ួ​ន​ ៣​ កន្លែង​ ១២​ លប​ របាំង​ប្រវែង​ ៣០០​ ម៉ែត្រ​ បង្គោល​ ១២០​ ដើម​ និង​លែង​កូន​ត្រី​ចំរុះ​ចូល​ទៅ​ក្នុង​ទឹកទន្លេ​វិញ​ចំនួន​ ២០០​ គីឡូក្រាម​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds