នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ព្រមានធ្ងន់ៗថា សង្រ្គាមនៅតំបន់​Gaza​អាចនឹងផ្ទុះឡើង មុនពេលបោះឆ្នោត​

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនាថ្ងៃសុក្រសប្តាហ៍នេះ បានព្រមានជាថ្មីម្តងទៀតថា សង្រ្គាមប្រឆាំងនឹងក្រុមប្រដាប់អាវុធ នៅ​តំបន់ហ្គាហ្សា ស្ទ្រីព (Gaza Strip) អាចនឹងផ្ទុះឡើងបានគ្រប់ពេល គឺសូម្បីនៅមុនពេលការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយ បន្ទាប់ពីលោក​ត្រឡប់មកពីដំណើរទស្សនកិច្ចដ៏ខ្លីមួយទៅកាន់ប្រទេសរុស្ស៊ី​។ នេះបើតាមការ​ចេញផ្សាយ​ពីសារព័ត៌មាន​The Times of Israel នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយ​ថា «ការធ្វើសង្រ្គាមនៅ តំបន់ Gaza Strip អាចនឹងកើតឡើងបានគ្រប់ពេល រួមទាំងកំឡុងពេល៤ថ្ងៃ មុនការបោះឆ្នោតសកល នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ»​។ បន្ទាប់ពីលោក​ទើបតែបានព្រមានហើយថា ដោយសារតែការកើនឡើងខ្លាំងនៃភាពតានតឹង ប្រទេសលោកប្រហែលមិនមាន ជម្រើសរើសអ្វីផ្សេងក្រៅពីធ្វើសង្រ្គាមជាមួយក្រុមប្រដាប់អាវុធ នៅតំបន់ Gaza ឡើយ។

គួរជម្រាបថា កម្តៅនៃភាពតានតឹងបានកើនឡើងខ្លាំង នៅតំបន់ព្រំដែន Gaza បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនៅទីនោះ រួមមានទាំង ក្រុមហាម៉ាស់ (Hamas) បានបាញ់ផ្លោងគ្រាប់រ៉ុក្កែតជាបន្តបន្ទាប់ចូលមកក្នុងទឹកដីអ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែលបានឆ្លើយ តបវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាស៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds