លោក ​ជា​ សុផារ៉ា ប្រាប់មហាសេដ្ឋី​ធំៗ នៅ​កម្ពុជា កុំ​ឲ្យ​ព្រួយបារម្ភ​ពី​រឿង​ចិន ចេញពី​កម្ពុជា​!

(​ភ្នំពេញ​)៖ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញ​នូវ​ការ​ស្តាយក្រោយ ដែល​លោក​មិនបាន​ទិញ​ដី នៅ​ពយ​កាំ​ពីង ក្នុង​ខេត្ត​ព្រះសីហនុ (កំពង់សោម) ដែល​សព្វថ្ងៃនេះ បាន​ឡើងថ្លៃ​កប់​ពពក​។ ជាមួយគ្នានេះ លោក​ ជា​ សុផារ៉ា ក៏បាន​ប្រាប់​ឧកញ៉ាៗ ជា​មហាសេដ្ឋី​ធំៗ នៅ​កម្ពុជា កុំ​ឲ្យ​ព្រួយបារម្ភ​ពី​ចិន​មួយចំនួន ដែល​បាន​ចាក​ចេញពី​កម្ពុជា ដោយសារតែ​រាជរដ្ឋាភិបាល ប្រកាស​បិទ​ល្បែង​អន​ឡាញ នា​ចុង​ខែសីហា​កន្លងមក​។​

ការថ្លែងបែបនេះក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​ឧកញ៉ាៗ ដែលជា​អ្នករកស៊ី​ដី និង​ធ្វើ​ផ្ទះល្វែង បុរី​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩។

​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​លើកឡើងថា ដី​នៅ​ពយ​កាំ​ពីង កាល​លោក​ទៅ​ដំបូង ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​អភិវឌ្ឍ​ន៍​តំបន់ឆ្នេរ ពេល​ឡើងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​ដី​កាលពីមុន​តម្លៃ​តែ១៧ដុល្លារ​ប៉ុណ្ណោះ ក្នុង ១​ម៉ែត្រការ៉េ​។ ដី​នៅ​ពយ​កាំ​ពីង មាន ១៨​ហិកតា​។ តែ​កាលណោះ ដោយសារ​ប្រពន្ធ​កូនឃាត់​ថា ដូចជាមិន​សម ដោយសារតែ​លោក​ជា​រដ្ឋមន្ត្រី​ដែនដី បែរជា​ទៅ​ទិញ​ដី​យកតែ​ឯង​។ ក្រោយមក លោក​ក៏​គិតថា យកតែ២​ហិកតា ក៏បាន​។ តែ​អត់​ទៀត​។ ដី​នោះ​ឡើងថ្លៃ​រហូត ដែល​មកដល់ពេលនេះ គេ​លក់៤០០០ដុល្លារ​ហើយ ក្នុង ១​ម៉ែត្រការ៉េ​។ ដី​ឡើងថ្លៃ នៅ​ខេត្ត​ព្រះសីហនុ មិនមែន​ឡើងថ្លៃ​តែ​នៅ​ពយ​កាំ​ពីង​ទេ គឺ​នៅ​គ្រប់​ទីកន្លែង​ឡើងថ្លៃ​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែល​បាន​ឡើង​កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ពាក់កណ្តាល​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០១៦ ក៏បាន​ប្រាប់​ក្រុម​ឧកញ៉ា ដែល​ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត​ ម៉េង និង​លោក​ឧកញ៉ា លី​ ហួរ ថា «… ឃើញ​គេ​ថា ពេលនេះ រាង​ស្ងាត់​បន្តិច​! តែ​កុំទៅ​ជឿ​ស្ងាត់​! ឲ្យ​នឹងន​រចិត្ត​បន្តិច​ទៅ​។ អា​ពួក​អន​ឡាញ ( ចិន ) វា​ឲ្យ​កូនចៅ​វា​ចេញ​សិន​ទេ​។ វាប​ញ្យួ​ស​យើង​ថា បើ​បិទ​អន​ឡាញ​! កំពង់សោម​ស្ងាត់​! កុំទៅ​ជឿ​។ ឧកញ៉ាៗ ចូលរួម​ប្រជុំ​នេះ ទាំងអស់នេះ អត់​បាន​លុយ​ពី​អន​ឡាញ​ទេ​! មែន​ទេ​? អីចឹង អ្នក​អន​ឡាញ មុន​មានរឿងថា​ ជា​រឿង​កំប៉ិកកំប៉ុក​! ដល់ពេល​បិទ​ថា​ ជារឿង​ធំ​។ ក្នុង​ផែនការយកពន្ធ ៧០​លាន​ដុល្លារ តែ​ដល់​ជាក់ស្តែង​បានតែ ៩​លាន​។ ដល់ពេល​បិទ ថា​ពន្ធ​បាន​ដល់ ១០០​លាន​ដុល្លារ​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open