បុគ្គលិកសាកល​វិទ្យាល័យ​កម្ពុជា​ ​នាំផ្តិត​មេដៃ​ទាមទារ​ប្រាក់ខែ​ ​ដែល​មិនទាន់​បើក​ ​៣ខែ​មក​ហើយ​

ភ្នំពេញ​ ​៖​ ​ខណៈ​ពុំ​ទាន់​ទទួល​បាន​ប្រាក​បៀវត្ស​ ​ចំនួន​ ​៣ខែ​មក​ហើយ សាស្ត្រា​ចារ្យ​ពេញ​ម៉ោង​ ​និង​ក្រៅ​ម៉ោង​ ​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​ ​បាន​រួមគ្នា​ផ្តិត​មេដៃ​ ​ស្នើសុំ​បើកប្រាក់ខែ​ ​ដែល​យឺត​ ​និង​ស្នើ​ឱ្យ​មាន​ភាព​ប្រក្រតី​ឡើងវិញ​នៃ​ការ​បើកប្រាក់​បៀវត្ស​ ​។​



​លិខិត​ទាមទារ​នេះ​ ​ត្រូវ​បាន​គេ​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​ក​ ​រួម​នឹង​ស្នាមមេដៃ​ ​មាន​ចំនួន១៩នាក់​ ​បាន​សសេ​រថា​ ​ពួកគាត់​ពុំ​ទាន់​ទទួល​បាន​ប្រាក​បៀវត្ស​ ​ចំនួន​ ​៣ខែ​មក​ហើយ​ ​ដែល​រួមមាន​ខែមិថុនា​ ​ខែកក្កដា​ ​និង​ខែសីហា​ ​ដោយ​គ្មាន​មូលហេតុ​ ​ឬ​ការ​បកស្រាយ​ណាមួយ​ ​ស្តី​ពី​ភាពយឺត​យ៉ាវ​ម្តង​ណា​ឡើយ​ ​។​ ​សកម្មភាព​នេះ​ ​បាន​ធ្វើ​ឱ្យ​ពួកគាត់​មានការ​ខកចិត្ត​ទៅ​អ្វី​ដែល​ពួកគាត់​បាន​ខិតខំ​បំពេញ​កាតព្វកិច្ច​យ៉ាង​ខ្ជាប់ខ្ជួន​ ​ក្នុង​ការផ្ទេរ​នូវ​ចំណេះដឹង​ដល់​និស្សិត​ ​និង​ធានា​ឱ្យ​បាន​នូវ​គុណភាព​អប់រំ​ជូន​សាកល​វិទ្យាល័យ​កម្ពុជា​។​

នៅក្នុងលិខិតនោះបានអោយដឹងថា ​ចាប់តាំងពី​ឆ្នាំ​ ​២០១៧​ ​រហូតដល់​បច្ចុប្បន្ន​នេះ​ ​បញ្ហា​ប្រាក់បៀវត្ស​ ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ ​ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​បុគ្គលិក​ទូទៅ​ ​គ្រូបង្រៀន​ ​ក៏​ដូច​សាស្រ្តា​ចារ្យ​ ​ហើយ​បញ្ហា​នេះ​ ​វា​អាច​ឈាន​ដល់​ការ​ប៉ះពាល់​ដំណើរការ​ទូទៅ​របស់​សាកល​វិទ្យាល័យ​ទាំងមូល​ ​ជាពិសេស​ក្នុង​ការ​បង្រៀន​ ​ដែល​ជា​ស្នូល​នៃ​គុណភាព​ ​និង​កិត្តិសព្ទ​សាកល​វិទ្យាល័យ​កម្ពុជា​តែម្តង​ ​។​

Fast ​News​ ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ​កៅ​ ​គឹ​មហួន​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នា​យក​រដ្ឌ​មន្ត្រី​ ​និង​ជា​គណៈ​គ្រប់គ្រង​សាកល​វិទ្យាល័យ​កម្ពុជា​បានទេនៅរសៀលនេះ​ ​ដោយ​ទូរសព្ទ​មិន​អាច​ទាក់ទង​បាន​ ​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open