ហាងអាហារមួយនៅសិង្ហបុរី​ ប្រើឈ្មោះនិងរូប Ang Kor Wat ប៉ុន្តែទម្រង់អក្សរថៃ សំខាន់មិនមានលក់ម្ហូបខ្មែរទៅវិញ មានតែម្ហូបថៃ​ និងវៀតណាម

ថ្មីៗនេះ ផ្ទុះការចែករំលែកមួយពេញបណ្តាញសង្គម ក្រោយមានភោជនីយដ្ឋានមួយនៅឯសិង្ហបុរី បានប្រើប្រាស់ អង្គរវត្ត ធ្វើជាយីហ៊ោហាង ប៉ុន្តែបែរជាមិនមានលក់ម្ហូបខ្មែរ មានតែម្ហូបថៃ និងវៀតណាម បង្កឲ្យមហាជន ជាពិសេសបងប្អូនខ្មែរខឹងសម្បារជាខ្លាំង។ យោងតាមប្រភពរបស់កញ្ញា ប៊ី សុធារី បានឲ្យដឹងថា៖ «សួស្ដីអ្នកទាំងអស់គ្នា ព្រឹកនេះខ្ញុំបានទទួលព័ត៌មានមួយពីបងស្រី Fi Yata មានភោជនីយដ្ឋានមួយកន្លែងក្នុងប្រទេសសិង្ហបុរី គឺបានប្រើឈ្មោះហាងថា “អង្គរវត្ត” និងបានប្រើឡូហ្គូ ប្រាសាទអង្គរវត្ត ដែលជារបស់ខ្មែរយើង ប៉ុន្តែមុខម្ហូបគឺមានតែរបស់ថៃ និងវៀតណាមប៉ុណ្ណោះ។

ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូបដែលរស់នៅជ្រកកោនក្រោមទឹកដីខ្មែរដែលមានប្រាសាទអង្គរវត្តជាអត្តសញ្ញាណ នាងខ្ញុំចង់អោយមានការបកស្រាយពីម្ចាស់ហាងមួយនេះ សូមបងប្អូនទាំងអស់គ្នាជួយធ្វើការ share បន្ត ឬផុសដោយខ្លួនឯងក៏បានដែរ ដើម្បីអោយមានការដោះស្រាយពីហាងមួយនេះ»។ ស្របពេលជាមួយគ្នានេះដែរ ម្ចាស់គណនីឈ្មោះថា Fi Yata ក៏បានបង្ហោះវីដេអូមិនពេញចិត្តដូចគ្នា និងសំណូមពរបងប្អូនទាំងអស់គ្នាឲ្យជួយស៊ែរដើម្បីទទួលបានបកស្រាយ៕​​

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open