លោក ពេជ្រ ស្រស់៖ ពាក្យស្លោកថា ឈ្នះបានដី បើចាញ់បានលុយ ត្រូវបាន ទប់ស្កាត់ជាបណ្តើរៗហើយ
ភ្នំពេញ៖ បញ្ហាជម្លោះដីធ្លីដែលនៅតែបន្តកើតឡើងនៅតាមបណ្តាខេត្តមួយចំនួនហើយ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលលេចធ្លោជាងគេលោក ពេជ្រ ស្រស់ បានចុះសិក្សាបញ្ហាដីធ្លី នឹងឃ្លាំមើលការដោះស្រាយជម្លោះដីធ្លីរវាងពលរដ្ឋចូលទៅយកដីមានម្ចាស់ ដោយដីនោះមានការទិញ លក់ ត្រឹមត្រូវ នៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
គណបក្សផ្សេងៗគេបានលើកឡើងពីបញ្ហាព្រៃឈើ បញ្ហាទំនប់វារីអគ្គិសនីនៅខេត្តស្ទឹងត្រែង រឿងថវិកាជាតិនៅឆ្នាំ ២០១៩។ ក្រៅពីនេះក៏មានការលើកឡើងទាក់ទងនឹងតួនាទី និងសិទ្ធិរបស់សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងលេខាធិការដ្ឋានផងដែរ។
សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមនៅរសៀលថ្ងៃទី៩ ខែកញ្ញា នេះថា នៅថ្ងៃនេះ ខ្ញុំបានចុះមកជួបមេឃុំក្រាំងលាវ ដើម្បីឃ្លាំមើលការដោះស្រាយជម្លោះដីធ្លីរវាងពលរដ្ឋចូលទៅយកដីមានម្ចាស់ ដោយដីនោះមានការទិញ លក់ ត្រឹមត្រូវទទួលដឹងឮពីលោកមេឃុំក្រាំងលាវ ។
លោកបន្ថែមថា ម្យ៉ាងវិញទៀតមានមេខ្យល់បានឲ្យមេឃុំក្រាំងលាវធ្វើការបដិសេធនូវត្រា និងហត្ថលេខារបស់ខ្លួន ប៉ុន្តែត្រូវបានលោកមេឃុំក្រាំងលាវមិនធ្វើតាមមេខ្យល់នោះទេ ពីព្រោះថារូបគាត់ (លោកមេឃុំ) ពិតជាបានចុះហត្ថលេខាលើលិខិតទិញលក់នោះពិតមែន ។
លោកសង្គត់ធ្ងន់ថា ពាក្យស្លោកថា ៖ឈ្នះបានដី បើចាញ់បានលុយ គឺត្រូវបានទប់ស្កាត់បណ្តើរៗហើយ៕
អត្ថបទ៖ សុខ លាភ