ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ សរសេរសំបុត្រគំរាមកំហែង ២សន្លឹកថា នឹងសម្លាប់ រួចដុតបំផ្លាញរថយន្ដ និងម៉ូតូ របស់ជនរងគ្រោះ
(កណ្ដាល)៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ផ្លោះរបងចូលក្នុងបរិវេណខាងមុខផ្ទះរបស់ឈ្មោះ ហេង គួងសេង ភេទប្រុស មានទីលំនៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ជាប់ផ្លូវ២១ ដោយសរសេរក្នុងសំបុត្រគំរាមកំហែងអនាមិកចំនួន០២សន្លឹកថា នឹងសម្លាប់ រួចដុតបំផ្លាញរថយន្ដ និងម៉ូតូ របស់ជនរងគ្រោះ កាលពីវេលាម៉ោង០២និង៣០នាទី ។
ជនរងគ្រោះមានគ្នា៣នាក់ ៖
ទី១-ឈ្មោះ អេង លួត ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:យោធា។
ទី២-ឈ្មោះ ហេង គួងសេង ភេទប្រុសអាយុ ២៤ឆ្នាំ ទីលំនៅ ភូមិលេខ១(ក)សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរនិស្សិតពេទ្យ ។
និងទី៣-ឈ្មោះ ជីប អៀងម៉េង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ រត់រ៉ឺម៉ក។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីធ្វើសកម្មភាពហើយបាន រត់គេចខ្លួនបាត់។
វត្ថុតាងចាប់យក ៖ ក្រដាសសៀវភៅ១សន្លឹកជារបស់ជនសង្ស័យ (មានសរសេរពាក្យគំរាមគំហែងជេរប្រមាថ ទៅលើ ឈ្មោះ ហេង គួងសេង), ក្រដាសមានរូបអាខោន facebook របស់ឈ្មោះ ហេង គួងសេង (របស់ជនសង្ស័យ)។
សំភារៈខូចខាត ៖ ខូចខាតរថយន្តចំនួន០១គ្រឿង ម៉ាកកាម៉ារីប៉ាឡែន ពណ៌ស សេរីឆ្នាំ២០០២ ស្លាកលេខ ភ្នំពេញ-1AE6555 (របស់ឈ្មោះអេង លួត)។, ខូចខាតម៉ូតូសណ្ដោងរឺម៉ក់ ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ (របស់ឈ្មោះ ជីប អៀងម៉េង)។
តាមការបំភ្លឺរបស់ម្ចាស់ផ្ទះដែលជាជនរងគ្រោះទី២ បានប្រាប់ថា គាត់មិនដែលមានគំនុំឬទំនាស់ជាមួយនណាម្នាក់ឡើយ តែមានអាខោន facebook មួយឈ្មោះ Ny Chana បានផុលជាសារធារណៈចោទគាត់ថា បានខ្លួនប្រាណគេហើយចង់ដោះដៃ និងគំរាមចង់ថា នឹងសម្លាប់គាត់ទៀតផង តែគាត់បានប្រកែកថា មិនបានប្រព្រឹត្តទៅលើនរណាម្នាក់ឡើយ និងម្យ៉ាងទៀត គាត់ក៏ធ្លាប់ដាក់ពាក្យដល់ក្រសួងមហាផ្ទៃផ្នែកព័ត៌មានវិទ្យាឲ្យជួយស្រាវជ្រាវតាមរយៈ facebook នេះផងដែរ។
សូមបញ្ជាក់ថា ម៉ូតូនិងរថយន្ត ជារបស់ជនរងគ្រោះទី១ និងទី៣ បានយកមកផ្ញើនៅផ្ទះជនរងគ្រោះទី២ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ