ការចេញស្មាតហ្វូន OPPO ទទួលបានលេខរៀងទី១នៅកម្ពុជា ជាមួយនឹងប្រទេសក្នុងអាស៊ាន ២ទៀត

យោងតាមរបាយការណ៍ ប៉ាន់ប្រមាណ និង វិភាគស្មាតហ្វូនរបស់ Canalys ប្រចាំខែសីហា ឆ្នាំ២០១៩ នៃឆមាសទី២ បានបង្ហាញថា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានឈរនៅលើចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួន៣ប្រទេសគឺ ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ប្រទេសកម្ពុជា ដែលមានចរន្តទីផ្សារលក់ចេញស្មាត ហ្វូន OPPO ច្រើនជាងគេ និង មានប្រជាប្រិយភាពជាងគេ។ សម្រាប់ទីផ្សារកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃមួយនេះហាក់មានកេរ្តិ៍ឈ្មោះ និងសន្ទុះខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ និង មានអ្នកគាំទ្ររហូតច្រើនសន្ធឹកសន្ធាប់ រហូតអាចឈរលើចំណាត់ថ្នាក់ នាំមុខគេ លេខរៀងទី១ ក្នុងឆមាសទី២ ឆ្នាំ ២០១៩នេះ។

ក្រៅពីបានធ្វើឲ្យរង្គោះរង្គើរក្នុងទីផ្សារប្រទេសទាំងបីខាងលើនេះហើយ ក្រុមហ៊ុនស្មាតហ្វូនផ្នែកបទពិសោធនលើការច្នៃប្រឌិតគ្មានដែនកំណត់មួយនេះ ក៏បានកំពុងប្រដេញប្រកៀកប្រកិតគ្នា ជាមួយនឹងក្រុមហ៊ុនស្មាតហ្វូនរបស់ប្រទេសកូរ៉េ គឺ Sumsung ដោយ OPPO អាចដណ្តើមបានចំណាត់ថ្នាក់លេខរៀងទី២ ក្នុងចំណោមប្រទេសចំនួនបីទៀតនៅក្នុងប្រទេស ប្រទេសថៃ វៀតណាម និង ប្រទេសម៉ាឡេស៊ី ជាដើម។

គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO បានចាប់ផ្តើមចរាចរណ៍ទីផ្សារស្មាតហ្វូនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០០៨ ក្នុងប្រទេសចិន ហើយបន្តពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការពង្រឹងនូវគុណភាពផលិតផល ប្រកបដោយភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាថ្មីៗ និង ការរចនាសោភ័ណភាព ទៅតាមសំណូមពរអតិថិជនរបស់ពួកគេ រហូតដល់ ក្រុមហ៊ុន OPPO អាចទទួលបានការគាំទ្រច្រើន និងកំពុងមានមនុស្សប្រើប្រាស់ទូរស័ព្ទ OPPO ជាង ៤០ ប្រទេសនៅ ជុំវិញពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open