តោះទៅមើលថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នៅថ្ងៃ ២៣ ខែកញ្ញាខាងមុខនេះ !!
ព្រឹត្តិការណ៍ “សមរាត្រីនៅប្រាសាទអង្គរវត្ត ឬហៅថា Angkor Equinox” ដែលកើតមានឡើង២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ដោយឡែកនៅខែកញ្ញានេះ ព្រឹត្តិការណ៍នេះ ត្រូវបានគេព្យាករណ៍ថានឹងកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា វេលាម៉ោង ៥៖០០នាទី ដល់ម៉ោង ៧៖០០នាទីព្រឹក។
ដោយមានការលើកឡើងថាដោយសារតែអាកាសធាតុមានការប្រែប្រួលថ្ងៃរះចំកំពូលប្រាសាទនេះអាចខុសគ្នាមុនឬក្រោយថ្ងៃសមរាត្រី១ថ្ងៃ ដូច្នេះហើយបើអាចគួរតែទៅស្នាក់នៅឲ្យបាន២ទៅ៣ថ្ងៃជាប់គ្នា។ គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦.៣០នាទី ព្រឹក ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ពិតជាអស្ចារ្យដោយភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាសមកលើកំពូលប្រាសាទអង្គរវត្ត៕
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: