អាងទឹកទំនប់តាម៉ុក ទឹកមានកម្ពស់ ៣,៩៣ម៉ែត្រ ជិតឈានដល់ការប្រកាសអាសន្នហើយ
ឧត្តរមានជ័យ៖ គិតត្រឹមម៉ោង ១២:០០នាទីថ្ងៃត្រង់នេះ ធៀបនិងម៉ោង ៧:០០នាទីព្រឹកថៃ្ងទី៥ ខែកញ្ញា ឆ្នាំ២០១៩ ៖
១-អាងទឹកទំនប់០៥ ស្ថិតនៅ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ទឹកមានកម្ពស់ ១,៨០ម៉ែត្រ ស្រកចុះ ០,១០ម៉ែត្រ កម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ២,២០ម៉ែត្រ។
២-អាងទឹកទំនប់តាម៉ុក ស្ថិតនៅ ឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៩៣ម៉ែត្រ កើនឡេីង ០,០៧ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៤,១០ម៉ែត្រ ពុំបង្កឲ្យមានផលប៉ះពាល់ទេ៕