មនុស្សជាង៣០នាក់រងរបួស ក្រោយរថភ្លើងបុកគ្នាជាមួយ​រថយន្តធុនធំ រអិលធ្លាក់ពីផ្លូវដែកបង្កការឆាបឆេះ

​បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា មនុស្សរាប់សិបនាក់បាន​រងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែ បានបុកគ្នាជាមួយរថយន្តធុនធំមួយគ្រឿង ​​នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​៥​ខែកញ្ញា នា​ទីក្រុងយូកូហាម៉ា(Yokohama)ដែលជាទីក្រុងធំទី​២​របស់ប្រទេសជប៉ុន។

គួរជម្រាបថា ហេតុការណ៍នេះ​បានកើតឡើងនៅផ្លូវបំបែកមួយក្នុងទីក្រុង យូកូហាម៉ា (Yokohama) ដែលស្ថិតនៅក្បែរទីក្រុងតូក្យូ ដោយរថភ្លើងដែលកំពុងធ្វើដំណើរលើផ្លូវដែក គេអ៊ិគ្យុ (Keikyu) ដែលស្ថិតនៅចន្លោះស្ថានីយរថភ្លើងស៊ីមម៉ាជិ (Shimmachi) និងណាកាគីដូ (Nakakido) បានបុកគ្នាជាមួយរថយន្តធុនធំមួយគ្រឿង នៅចំណុចផ្លូវបំបែកនោះ ខណៈកំណាត់ទូរក្បាលរថភ្លើងបានធ្លាក់ចេញពីផ្លូវ និងត្រូវភ្លើងឆាបឆេះថែមទៀត។

យ៉ាងណាមិញ ​បើតាមក្រុមអ្នកជួយសង្រ្គោះមនុស្សប្រហែលជាង​៣០នាក់​រងរបួស ប៉ុន្តែពុំមានការបញ្ជាក់ច្បាស់ថា អាចមានអ្នកបាត់បង់ជីវិតនោះទេ។

ក្នុងនោះបើតាមការបញ្ជាក់ពី អាជ្ញាធរ រួមទាំងក្រសួងដឹកជញ្ជូន បាននិយាយថាពួកគេកំពុងស៊ើបអង្កេតរកមូលហេតុ ប៉ុន្តែមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះឡើយ​​ទេ៕

ប្រភព៖ Channel News Asia

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds