ឯកឧត្តម ពេជ្រ ស្រស់ មកជួយផ្ដល់យោបល់ជូនគូជម្លោះដីធ្លីនៅខេត្តព្រៃវែងទទួលបានជោគជ័យ !
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ពេជ្រ ស្រស់ សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានជួយផ្តល់យោបល់ដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លីស្ថិតនៅ ភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយយោងតាមលិខិតស្នើសុំមក ឯកឧត្តម ពេជ្រ ស្រស់ របស់ឈ្មោះ នៅ សុភា និងភរិយាឈ្មោះ កេន ចាន់ថន ដែលស្ថិតនៅភូមិឃុំខាងលើ ដែលមានទំនាស់ជាមួយបុគ្គលឈ្មោះ យន់ ភារុន(អតីតប្ដី កេន ចាន់ថន) ។
អំឡុងពេលកិច្ចប្រជុំរកដំណោះស្រាយនៅសាលាឃុំអំពិលក្រៅ ឯកឧត្តម ពេជ្រ ស្រស់ បានផ្ដល់យោបល់ឈ្នះៗ ដោយចែកដីមានជំលោះទៅតាមចំនួននៃកូន ហើយអតីតប្ដីទទួលយកមួយចំណែក បន្ទាប់មកគ្រប់ភាគីយល់ព្រមទទួលយកនូវយោបល់របស់ឯកឧត្តម ៕