ធនាគារជាតិ​ ​ប្រកាស​ដូរ​យក​ក្រដាសប្រាក់​រៀល​ ​ចាស់​ ​ទក់​ ​ឬ​រហែក​ ​ឱ្យ​ក្រដាសប្រាក់​រៀល​ថ្មី​វិញ​

​ភ្នំពេញ​៖​ ​​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ធនាគារជាតិនៃកម្ពុជា​ ​នឹង​រៀបចំ​យុទ្ធនាការ​ស្រលាញ់​ប្រាក់​រៀល​ ​រយៈពេល​ ​១១ថ្ងៃ​ ​ ​។​ នេះបើយោងតាម​សេចក្តី​ជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ ​ធនាគារជាតិនៃកម្ពុជា​ ​នឹង​រៀបចំ​យុទ្ធនាការ​ស្រលាញ់​ប្រាក់​រៀល​ចាប់ពី​ថ្ងៃទី១៦​ ​ដល់​ថ្ងៃទី២៦​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩នេះ​។​​ ​យុទ្ធនាការ​នេះ​ ​នឹង​ផ្ដល់​ឱកាស​ដល់​សាធារណជន​ ​ដែល​មាន​ក្រដាសប្រាក់​រៀល​ ​ចាស់​ ​ទក់​ ​ឬ​រហែក​ ​អាចម​ក​ដូរ​យក​ក្រដាសប្រាក់​រៀល​ថ្មី​ ​នៅ​តាម​បញ្ជរ​បេឡា​របស់​លេខាធិការ​ធានា​គារ​ជាតិ​នៃ​កម្ពុជា​ ​រាជធានី​-​ខេត្ត​ ​(​លើកលែង​ស្នាក់​ការ​កណ្ដាល​)​ ​រៀងរាល់​ម៉ោង​ធ្វើការ​ ​។​



​ការ​ធ្វើ​យុទ្ធនាការ​ស្រលាញ់​ប្រាក់​រៀល​នេះ​ ​ជា​ការចូលរួម​ចំណែក​លើកទឹកចិត្ត​ ​និង​គាំទ្រ​ប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ ​និង​សង្គមជាតិ​ ​៕​

អត្ថបទ៖ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds