មកស្គាល់ឯកអគ្គរាជទូតជប៉ុនថ្មី ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ដែលទើបតែមកដល់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានៅអាណត្តិថ្មីនេះ បន្ទាប់ពីឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានបញ្ចប់បេសកម្មរយៈពេល៣ឆ្នាំនៅកម្ពុជាក្នុងនាមជាជាឯកអគ្គរាជទូតជប៉ុន នេះបើយោងតាមការបង្ហោះរបស់ ស្ថានទូតជប៉ុននៅកម្ពុជា នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ដោយ ស្ថានទូតជប៉ុននៅកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូចេ្នះថា ៖ “«ឯកអគ្គរាជទូតជប៉ុនថ្មីទើបតែមកដល់ប្រទេសកម្ពុជា» ជម្រាបសួរ! ខ្ញុំបាទ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ខ្ញុំទើបតែមកដល់ ប្រទេសកម្ពុជាកាលពីម្សិលមិញ។ ខ្ញុំមានកិត្តិយស និងសប្បាយរីករាយយ៉ាងក្រៃលែង បានមកកាន់ប្រទេសកម្ពុជាដែលជាមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន និងជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយលោក លោកស្រី ក្មួយៗ និងទស្សនាទីកន្លែងនានានៅប្រទេសកម្ពុជា”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds