ស្លាប់១៧០នាក់ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅក្នុងខែសីហា
ភ្នំពេញ ៖ រយៈពេល៣១ថ្ងៃគិតពីថ្ងៃទី១ ដល់៣១ ខែសីហា ឆ្នាំ២០១៩ នៅទូទាំងប្រទេសគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣១៤លើកថយ២២លើកស្មើ៧%, ស្លាប់១៧០នាក់កើន២៩នាក់ស្មើ២១% របួសធ្ងន់២៧២នាក់ ថយ៧៣នាក់ស្មើ២១%, របួសស្រាល១៥៤នាក់ ថយ៩៩នាក់ស្មើ៣៩% ។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:គ្រោះថ្នាក់ចរាចរណ៍។
សរុបស្លាប់១៧០នាក់( ស្រី២៤នាក់) ម៉ូតូស្លាប់១៣៤នាក់ស្មើ៧៨%(យប់៧៤នាក់)មិនពាក់មួក១០០នាក់ស្មើ៧៥%,អ្នកបើកបរ៩៥នាក់ អ្នករួមដំណើរ៥នាក់,រថយន្តតូចស្លាប់១២នាក់ស្មើ៧%(យប់៩នាក់),ថ្មើរជើងស្លាប់១៥នាក់ស្មើ៩%(យប់៦នាក់) រថយន្តធំ០០នាក់ស្មើ០០%(យប់០នាក់)យានផ្សេងៗ៩នាក់ស្មើ៥%(យប់៧នាក់)។
មូលហេតុគ្រោះថ្នាក់ : ល្បឿន១១៩លើកកើន១១លើកស្លាប់៧៥នាក់,ស្រវឹង១២លើកស្មើ ស្លាប់២នាក់,ប្រជែង៣១លើកថយ៧លើកស្លាប់២៣នាក់,មិនប្រកាន់ស្តាំ៣២លើកថយ២២លើកស្លាប់២០នាក់,មិនគោរពសិទ្ធ៨៨លើកកើន៧លើកស្លាប់៣៣នាក់,បត់គ្រោះថ្នាក់២១លើកថយ៨លើកស្លាប់១១នាក់,ងងុយដេក១លើកថយ៣លើកស្លាប់គ្មាន,កត្តាយាន១លើកស្មើស្លាប់១នាក់,កត្តាផ្លូវ១លើកស្មើស្លាប់១នាក់, ។
របួសសរុប៤២៦នាក់: ម៉ូតូធ្ងន់២២០នាក់(មិនពាក់មួក១២៧នាក់)(បើកបរ៧៩នាក់ រួមដំណើរ៤៨នាក់),មូ៉តូស្រាល៩១នាក់(មិនពាក់មួក៥៨នាក់)បើកបរ២៤នាក់រួមដំណើរ៣៤នាក់),រថយន្តតូចរបួស៦៨នាក់,រថយន្តធំរបួស២៣នាក់,យានផ្សេងៗ១៣នាក់,ថ្មើរជើង១១នាក់។ យានខូចខាត : មូ៉តូ២៦៦គ្រឿង,រថយន្តតូច១៥០គ្រឿង,រថយន្តធំ១០៤គ្រឿង,យានផ្សេងៗ៣១គ្រឿង,ថ្មើរជើង២១នាក់ ។
គួបញ្ជាក់ថា ក្នុងខែកក្កដា រយៈពេល៣០ថ្ងៃគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង៣២៨លើកបណ្តាលឲ្យមនុស្សស្លាប់១៤០នាក់ របួសធ្ងន់៣២៣នាក់ របួសស្រាល២២១នាក់ ហើយរាជធានីភ្នំពេញកើតគ្រោះថ្នាក់ចាចរណ៍ច្រើនជាងគេរហូតដល់១០០លើកបណ្តាលឲ្យមនុស្សស្លាប់២៧នាក់ របួស១៦០នាក់ ៕
អត្ថបទ៖ សុខ លាភ