កាន់ដំបងឬស្សីឈរកន្លែងងងឹតចាំស្ទាក់វាយប្លន់ម៉ូតូនៅផ្លូវ៦០ម៉ែត្រ​ បានសម្រេច​ហេីយ​ តែជនរងគ្រោះស្រែកឲ្យគេជួយ ក៏ត្រូវប៉េអឹមក្របួចចូលគុក

ភ្នំពេញ៖ ឈរចាំស្ទាក់វាយប្លន់ប្រជាពលរដ្ឋនៅកន្លែងងងឹត តែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្របួចចូលគុក ។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅពន្ធនាគារព្រៃស តាមការបញ្ជាឲ្យឃុំខ្លួនរបស់ តុលាការ បន្ទាប់ពីរូបគេបានពួនសង្ងំនៅកន្លែងងងឹង រងចាំស្ទាក់វាយប្លន់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ។ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៤:៣០នាទី នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនសង្ស័យ ០១នាក់ ឈ្មោះ នូ សុផា ភេទប្រុស អាយុ ៣៣ឆ្នាំ ដោយមានកាន់ដំបងឬស្សីមួយដើម ប្រវែងប្រហែលមួយម៉ែត្រ ឈរនៅទីងងឹតរង់ចាំស្ទាក់វាយប្លន់ប្រជាពលរដ្ឋដែលធ្វើដំណើរម្នាក់ឯងឆ្លងចំណុចខាងលើ។

លុះមួយសន្ទុះក្រោយមកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ០១គ្រឿង ហុងដាសេ១២៥ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ ១AH-7050 មា្នក់ឯង ឆ្លងកាត់ទីនោះ ជាឳកាសល្អរូបគេបានវាយទៅលើបុរសជាជនរងគ្រោះនោះ ០៣ដំបង បណ្តាលឲ្យចំដៃ ០២ដំបង ,ចង្កេះ ០១ដំបង ដើម្បីប្លន់យកម៉ូតូ ភ្លាមនោះជនរងគ្រោះបានផ្តួលម៉ូតូរត់ ហើយស្រែកឲ្យគេឯងជួយ ចំណែក ជនសង្ស័យ ខាងលើបានលើកម៉ូតូរបស់ជនរងគ្រោះបំរុងជិះគេចខ្លួន តែត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនស្តាប់លឺសម្លេងជនរងគ្រោះស្រែកឲ្យជួយ បានចុះមកដល់កន្លែងកើតហេតុឃើញ ក៏ឃាត់ខ្លួនជនសង្ស័យខាលើ ភ្លាមៗតែម្តង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds