តុលាការខេត្តមណ្ឌកគីរី ចេញលិខិតអញ្ជើញរដ្ឋលេខាធិការ ក្រសួងកសិកម្មម្នាក់ ទៅបំភ្លឺពាក់ព័ន្ធបញ្ហាព្រៃឈើ
(មណ្ឌលគិរី)៖ យោងតាមលិខិតអញ្ជើញរបស់ លោក ហៀង សុភក្ដ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញលិខិតអញ្ជើញរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន លេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច លោក ចាន់ សាវុឌ្ឍ ចូលទៅអយ្យការដើម្បីធ្វើការសួរនាំ បំភ្លឺពាក់ព័ន្ធទៅនឹងបញ្ហាព្រៃឈើ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ក៏ត្រូវបានព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ក៏បានអញ្ជើញលោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្មទៅបំភ្លឺផងដែរ ពាក់ព័ន្ធបញ្ហាព្រៃឈើទាំងនេះ តែក្រោយការសួរនាំព្រះរាជអាជ្ញា បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃដដែលនោះផងដែរ៕