ប្រទេសថៃនាំមុខគេនៅក្នុងតំបន់អាស៊ាន និងអាស៊ី ដោយបានអនុវត្តបទប្បញ្ញត្តិនៃការវេចខ្ចប់បារីតាមស្ដង់ដារមុនគេ

ថៃ៖ ដោយបានកត់សម្គាល់ថា ក្រុមហ៊ុនថ្នាំជក់បានចាប់ផ្តើមអនុវត្តតាមបទប្បញ្ញត្តិនៃការវេចខ្ចប់ ទៅតាមស្តង់ដាររបស់ប្រទេសថៃ និងបានធ្វើវារួចរាល់មុនកាលបរិច្ឆេទកំណត់រហូតដល់ពីរសប្តាហ៍ សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍កំពុងតែសរសើរប្រទេសថៃថា ជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ាន និងអាស៊ី ដែលបានឈានមុខគេក្នុងការវេចខ្ចប់ថ្នាំជក់តាមស្តង់ដារបារី។ ចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានរយៈពេល ៩០ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែធ្នូឆ្នាំ ២០១៩ ដើម្បីដកចេញនូវស្តុកបារីចាស់ៗ រាល់បារីទាំងអស់នៅប្រទេសថៃត្រូវលក់ជាកញ្ចប់ពណ៌ត្នោត ជាមួយនឹងស្លាកយីហោបារី ដែលបោះពុម្ពតាមស្តង់ដារប្រភេទ, ទំហំ, ពណ៌ និងទីតាំងផលិត ដោយគ្មានពណ៌លើម៉ាក ឬរូបសញ្ញានោះទេ។

ការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារថ្មីបំពេញបន្ថែមការព្រមានផ្នែកសុខភាព ដោយរូបភាពព្រមានអំពីសុខភាពរបស់វា នឹងត្រូវបិទចាប់ពីផ្នែកខាងមុខ និងខាងក្រោយ រហូតដល់ ៨៥% នៃកញ្ចប់ ហើយវាជាទំហំរូបភាពព្រមានលើកញ្ចប់បារីធំជាងគេនៅអាស៊ាន។ ប្រទេសថៃបានចូលរួមជាមួយប្រទេសចំនួន ១៥ផ្សេងទៀត ដែលតម្រូវឱ្យមានការវេចខ្ចប់ថ្នាំជក់ ដែលមានលក្ខណៈស្តង់ដារដូចជា៖ អូស្ត្រាលី បារាំង ចក្រភពអង់គ្លេស ន័រវែស អៀរឡង់ ហុងគ្រី នូវែលហ្សេឡង់ តួកគី អារ៉ាប៊ីសាអ៊ូឌីត សិង្ហបុរី កាណាដា អ៊ុយរូហ្គាយ ស្លូវ៉ានី បែលហ្ស៊ិក និងអ៊ីស្រាអែល។ ហើយយ៉ាងហោចណាស់មានប្រទេសចំនួន ១៣ ផ្សេងទៀតក៏ស្ថិតនៅក្នុងដំណាក់កាលផ្សេងៗគ្នា នៃការណែនាំអំពីច្បាប់វេចខ្ចប់តាមស្តង់ដារនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds