លោក ពេជ្រ ស្រស់ បានចូលរួមផ្តល់ជាយោបល់ដល់សម្តេចតេជោ ចំនួន៣ ចំណុច
កិច្ចប្រជុំរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានចូលរួមផ្តល់ជាយោបល់ដល់សម្តេ
លោក ពេជ្រ ស្រស់ សរសេរនៅក្នុងទំព័រហ្វេសបុករសៀលថ្ងៃទី២៨ ខែសីហា នេះថា នៅក្នុងកិច្ចជំនួបរបស់ខ្ញុំ
សម្តេចតេជោ ហ៊ុន សែន គឺខ្ញុំបានចូលរួមផ្តល់ជាយោបល់ដល់សម្តេ
១ ការពង្រឹង សមត្ថភាព មេដឹកនាំថ្នាក់ឃុំ ស្រុក ខេត្ត ឲ្យមានភាពឆ្លាតវៃក្នុងការដោះស្រាយជូន
២ ការរឹតបន្តឹងអំពីការដាក់វិន័យលើមន្រ្តីទាំង២ថ្នាក់(ជាតិ-ក្រោមជាតិ)រូបណាដែលមិនគោរពនិងអនុវត្ត បទដ្ឋានគតិយុទ្ធនា នា ដែលរាជរដ្ឋាភិបាលបានសំរេចដាក់ចេញ។
៣ អំពីការទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នតុលាការ
ជាមួយគ្នានេះ ខ្ញុំក៏បានស្នើ៣ ករណីឲ្យសម្តេចជួយអន្តរាគមន៍ផងដែរគឺមានដូចតទៅ
គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតឡើងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ ជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិនិត្យការងាររយៈពេលមួយឆ្នាំ ដើម្បីរកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងថា កិច្ចប្រជុំនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់នូវទស្សនវិស័យ ក៏ដូចជាចក្ខុវិស័យមួយចំនួន សម្រាប់ការអនុវត្តន៍ការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ កិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសឱ្យសមាជិកទាំងអស់ចូលរួម ជាយោបល់ស្ថាបនា និងសំណូមពរផងដែរ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។
ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តី ព្រាងច្បាប់នានាមុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ៕
អត្ថបទ៖ សុខ លាភ