រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្រេចលុបឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញប្រកាសមួយលុបឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចាប់ពីពេលនេះតទៅ។

លោក ផែង វណ្ណៈ ត្រូវសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងបង្គាប់ឱ្យសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល (២សំណុំរឿង=២០០រៀល) និងពិន័យប្រាក់ចូលរដ្ឋចំនួន ៦លានរៀល។

ក្រោយអនុវត្តទោសបាន ២ខែកន្លះតាមសេចក្តីសម្រេចរបស់តុលាការហើយនោះ លោក ផែង វណ្ណៈ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ផងដែរ៕
អត្ថបទ៖ សុខ លាភ
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open