រថយន្តដឹកធ្យូងមួយគ្រឿង ដាច់កង់ក្រឡាប់ផ្ងារជើង នៅផ្លូវជាតិលេខ៦

សៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តកែច្នៃ ដឹកធ្យូងមួយគ្រឿង បានដាច់កង់ក្រឡាប់ផ្ងារជើង ចាក់ធ្យូងពេញផ្លូវតែម្តង ប៉ុន្តែសំណាងណាស់ មិនមានអ្នកណារងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង៣៣នាទី រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីបងប្រុសម្នាក់ ដែលជាអ្នកបើកបររថយន្តខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តខាងលើ ដឹកធ្យូងលើរថយន្ត ទម្ងន់ប្រហែល២តោនជាង តាមបណ្តោយផ្លូវជាតិលេខ៦ ក្រោមល្បឿន៤០ លុះដល់ចំណុចកើតហេតុ រថយន្តគាត់បានជាប់ដងនិងជាប់រ៉ា ទើបរេចុះឡើង ដាច់កង់ខាងស្តាំផ្នែកខាងក្រោយក្រឡាប់តែម្តង តែសំណាងណាស់មិនមានអ្នកណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តរួមទាំងប្រជាពលរដ្ឋបានជួយគ្នាម្នាក់មួយដៃមួយជើង លើកធ្យូងដាក់មកចិញ្ចើមផ្លូវនិងក្រឡាប់ផ្ងារមកវិញផងដែរដើម្បីយកទៅជួសជុលដោយខ្លួន​ឯង ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds