នាយករដ្ឋមន្រ្តីកម្ពុជា ៖ មិនមានបង្កើនកម្លាំងកងទ័ពតាមព្រំដែនកម្ពុជា-ឡាវ នោះទេ
ភ្នំពេញ៖ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានផ្សព្វផ្សាយនូវរបាយការណ៍របស់មន្ទីរព័ត៌មាន ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បង្ហាញពីការបង្កើនកងទ័ពរបស់ឡាវ មកកាន់ចំណុចព្រំដែនខេត្តព្រះវិហារ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹង ឬមានអ្វីធ្ងន់ធ្ងរនោះឡើយ កងទ័ពទាំងពីរគឺអង្គុយហូបបាយទល់គ្នា។
តាមរយៈសារក្នុង តេលេក្រាម ដែលចែករំលែកនៅព្រឹកថ្ងៃទី២៤ សីហានេះ ប្រមុខរដ្ឋាភិបាល សម្តេចតេជោ បានអោយដឹងថា ខ្ញុំសូមជូលរួមក្នុងគ្រុបនេះបន្តិច ដោយសារតែមាន នាយទាហានណាមួយអំពីបញ្ហាព្រំដែន កម្ពុជា ឡាវ ។ រឿងវាអញ្ជេះ ព្រឹកម៉ិញខ្ញុំបានជូបជាមួយ មេបញ្ជារការកងពលទី៩ នៅខាងមុខនោះ បន្ទាប់ពីហ្នឹងទៅខ្ញុំបានជូបនាយករដ្ឋមន្ត្រីឡាវ បានពិភាក្សាគ្នារឿងដែលវាកើតមានឡើងហ្នឹង ។ ឥឡូវកំពុងបញ្ជារអោយមេបញ្ជាការនៅខាងមុខអោយជូបគ្នា សម្រាប់ការដកទ័ពរៀងៗខ្លួន។
សម្តេច បន្ថែមថា រឿងនេះដោយសារប្រជាពលរដ្ឋខ្មែរម្នាក់ ទៅបង្ករបង្កើនផលនៅក្នុងដីដែលមិនទាន់ដោះស្រាយហ្នឹង ហើយគេមកដក រួចហើយគេល្បាតគេបញ្ជូលកម្លាំងមកពី២ នាក់ ឡើងដល់៦០ ហើយយើងកទៅទប់កន្លែងហ្នឹង ក៏ទាក់ទងគ្នារាល់ថ្ងៃទេ មានកម្លាំងមកពីណា៤០០នាក់ណាទៀត អាចោចង្រៃ។
សម្តេច ថា មេទ័ពៗ មេទាហាន មេប៉ូលីសនៅក្នុងហ្នឹងក្តី ប្រយត្ន័មែនទែន អញ់ចូលមកហ្មងហ៎ា កុំអោយហែងឃោសនាចូលមកតាមចិត្ត បង្កើតរឿង។ ទាហាន នឹងទាហាននៅតាមជាយដែន វាមានស្អីជាមួយគ្នា វាស៊ីបាយជាមួយគ្នាទល់មុខគ្នានៅនោះ ទៅបង្កើតតែរឿង ។ នៅពាក់កណ្តាលខែ៩ នាយករដ្ឋមន្ត្រីឡាវមកទស្សនៈកិច្ចនៅស្រុកខ្មែរ ដើម្បីធ្វើបន្តការងាររឿងព្រំដែន ឯទៅស្លន់ស្នោ ឯងដេកស៊ីស្រួលនៅភ្នំពេញ អាមួយណាទៅស្រែកបង្កើតរឿង ភ្លៀងឯណាអត់តង់ អត់អីណា អាមួយហ្នឹងដេកនៅព្រះវិហ៊ារសោះ វាទៅស្អីវា នោះ អាមួយហ្នឹងដូចនៅអង្គរក្សឯនែក កម្លាំងគេប្រើ គេប្រើកម្លាំងលេខ៣ គេមិនប្រើទាំងកងពលនោះទេ គេប្រើមួយផ្នែករបស់កងពល ។ ពេលនេះសម្តេចកំពុងអោយមេបញ្ជារការកងអង្គរក្សកំពុងរកមុខអ្នកនិយាយដកចេញ មេទាហានឆ្កួតអីវានិយាយចឹង បើហែងមិនចង់នៅទេដោះខោអាវ បកសក្កិ័ចេញទៅ ហើយទៅនៅផ្ទះវិញទៅ៕
ដោយ៖ សុខ លាភ