Breaking News៖ កូរ៉េខាងជើង បាញ់​មីស៊ីល​ជាលើកទី៧ ចូលក្នុងសមុទ្រជប៉ុន

(សេអ៊ូល)៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា ​កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចំងាយខ្លី ចំនួន២គ្រាប់ ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាងថ្កោលទោស ការដាក់ទណ្ឌកម្ម និងសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក។​

យោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលដែលបានបាញ់សាកល្បងនៅព្រឹកមិញនេះ គឺជាប្រភេទ មីស៊ីលតែមួយដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីប៉ុន្មានសប្ដាហ៍មុន។ យោធា កូរ៉េខាងត្បូងបន្ថែមទៀតថា មីស៊ីលទាំងពីរគ្រាប់នេះត្រូវបានបាញ់ចេញពីតំបន់ Sondok នៃ ខេត្ត Hamgyong ខាងត្បូង មុននឹងវាធ្លាក់ចូលសមុទ្រជប៉ុន។

គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ គឺជាការធ្វើតេស្ដ លើកទី៧ហើយ ចាប់តាំងពីលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ជួបគ្នានៅឯតំបន់ ព្រំដែនអន្តរកូរ៉េ កាលពីខែមិថុនាកន្លងទៅ៕

ប្រភព៖ Channel Newasia

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds