ក្រសួងសាធារណៈការ ប្រកាសដាក់លក់ស្លាកលេខរថយន្តបញ្ចុះតម្លៃពី ៥០ភាគរយ រហូតដល់ ១០០ភាគរយ
(ភ្នំពេញ)៖ យោងតាមប្រកាសអន្តរក្រសួង ស្ដីពី ការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋអាចទិញ ឬ ជ្រើសរើសយកលេខមួយចំនួន ដែលនឹងធ្វើការបញ្ចុះថ្លៃដូចខាងក្រោម៖
– ថយ ១ស៊េរី ៖ បញ្ចុះថ្លៃ ៥០%
– ថយ ២ស៊េរី ៖ បញ្ចុះថ្លៃ ៧៥%
-ថយ ៣ស៊េរី ៖ បញ្ចុះថ្លៃ ៩០%
– ថយ ៤ស៊េរី៖ បញ្ចុះថ្លៃ ៩៥%
– ថយចាប់ពី ៥ស៊េរីទៅ ៖ បញ្ចុះថ្លៃ ១០០% (មិនគិតថ្លៃ)៕