លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាមិនឱ្យ មានងារជា «ឧកញ៉ា» លើកម្លាំងប្រដាប់អាវុធទៀតឡើយ

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់ថា មិនឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា រួមមានទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» ទៀតឡើយ ដោយលោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធណាដែលមានងារជា «ឧកញ៉ា» នោះ ធ្វើការជ្រើសរើសជាបន្ទាន់ ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីជាកងកម្លាំងប្រដាប់អាវុធ ដែលខ្លួនកំពុងបំពេញការងារតទៅទៀត ដើម្បីកុំឲ្យមានភាពគ្នារវាង ងារ «ឧកញ៉ា» និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ វរសេនីយ៍ ក្នុងក្របខណ្ឌប្រដាប់អាវុធ។

លោកក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្តនូវអភិក្រមទី៥ ដែលបានដាក់ចេញនៅក្នុងអាណត្តិទី០៦នេះផងដែរ មិនតែប៉ុណ្ណោះ សម្តេចបានណែនាំចំៗ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ឲ្យរឹបអូសទ្រព្យសម្បត្តិពីជនដែលបំផ្លាញធនធានធម្មជាតិកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds