PSG ​​បដិសេធ​សំណើ Real Madrid ​សុំ​ទិញ Neymar ​១​ទៀត​ហើយ

ក្លឹប PSG ​បាន​បដិសេធ​សំណើ​របស់​ក្រុម Real Madrid ​សុំ​ទិញ Neymar ​ទៅ​ហើយ ​បើ​ទោះ​ជា​សំណើ​នោះ​មើល​ទៅ​ពិត​ជា​ល្អ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​។

Real Madrid ​បាន​ប្រាប់​ទៅ PSG ​ថា​ពួកគេ​នឹង​ផ្ដល់​លុយ​សុទ្ធ​១០០​លាន​អឺរ៉ូ ​បូក​ថែម​ឱ្យ Bale , Jame ​និង Navas ​ទៀត ​ដើម្បី​នាំ​យក Neymar ​មក​ក្រុង​ម៉ាឌ្រីត។ បើ​ទោះ​ជា​មើល​ទៅ​ឃើញ​ថា​ល្អ​យ៉ាង​ណា​ក៏​ដោយ ​តែ​ក្លឹប PSG ​បាន​ចេញ​មក​ច្រាន​ចោល ​មិន​ទទួល​យក​សំណើ​នេះ​នោះ​ទេ។ ពួកគេ​នៅ​តែ​ទាមទារ​យក​លុយ​សុទ្ធ​​តែ​ម្ដង ​មិន​ចង់​បាន​កីឡាករ​បន្ថែម​ឡើយ។

PSG ​បាន​ប្រកាស​ថា​ពួកគេ​នឹង​លក់ Neymar ​ដែល​ជា​កីឡាករ​លែង​ព្រម​លេង​ឱ្យ​ក្លឹប​ទៀត​នេះ ​ប្រសិន​ណា​បើ​មាន​ក្លឹប​ដាក់​សំណើ​សមស្រប​មួយ។ ទាំង Barcelona ​និង Real Madrid ​បាន​ប្រើ​គ្រប់​យុទ្ធសាស្ត្រ​អស់​ហើយ ​ដើម្បី​អន្ទង់​ចិត្ត យក​បាន Neymar ​ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ PSG ​មិន​ព្រម​លក់​ឱ្យ​ដដែល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds