Pogba ប៉េណាល់ទី​​អត់​ចូល​ក្នុង​ជំនួប Man Utd លេង​ស្មើ Wolves ១-១ នៅ Premier League

(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba បានបរាជ័យក្នុងការទាត់បាល់ប៉េណាល់ទីចូលនៅនាទី៦៩ ក្នុងជំនួបដែលក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផលជាមួយម្ចាស់ផ្ទះ Wolverhamton Wanderers បញ្ចប់សប្តាហ៍ទី២ នៃ Premier League ជើងទី១ រដូវកាលឆ្នាំ២០១៩-២០២០។

គួរបញ្ជាក់ផងថា នេះគឺជាបរាជ័យលើកទី៤ ក្នុងការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករស្បែកខ្មៅ សញ្ជាតិបារាំង Pogba ក្នុងក្លឹប Man Utd ក្នុងខណៈ​ក្រុមទាំងពីរមានគ្រាប់បាល់ស្មើគ្នា ១-១ ទៅហើយនោះនៅពេលដែល Anthony Martial ជាអ្នករកបានគ្រាប់ទីបើកឆាកនៅនាទី២៧ មុនពេល Ruben Neves រកគ្រាប់តាមស្មើឲ្យ Wolves វិញនៅនាទី៥៥។

ឱកាសរកបាន ៣ពិន្ទុបន្ថែម ដើម្បីឡើងទៅឈរនៅកំពូលតារាងនៃ Premier League បណ្តោះអាសន្នត្រូវបានផុតរលត់ បន្ទាប់ពីកីឡាករចាំទី Rui Patricio ជួយសង្រ្គោះបាល់បាននៅពេល Pogba បានទាត់ទៅខាងស្តាំ ដោយបានត្រឹមឈរនៅលេខរៀងទី៤ ដោយមាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួត ឈ្នះ១ និងស្មើ១ មិនដែលចាញ់ ស្មើគ្នាជាមួយក្រុមការពារតំណែងជើងឯក Manchester City ដែលឈរនៅលេខរៀងទី៣ និងមាន Liverpool និង Arsenal មាន ៦ពិន្ទុពេញដូចគ្នានោះ។

យ៉ាងណាមិញ Wolves ដែលលេងមិនចាញ់ រកបាន ២ពិន្ទុឈរនៅលេខរៀងទី១២ បណ្តោះអាសន្នផងដែរ បន្ទាប់ពីពួកគេលេងបានស្មើ ០-០ ទល់នឹងម្ចាស់ផ្ទះ Leicester City កាលពីសប្តាហ៍ទី១ នៅ Premier League នឹងបណ្តោះប៉ះក្រុម Burley នាចុងសប្តាហ៍នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds