កម្លាំងសមត្ថកិច្ចចុះបង្ក្រាប ទីតាំងលួចបើកបម្រើផ្លូវភេទ របស់ជនជាតិចិនមួយកន្លែងនៅក្រុងកំពត
កំពត៖ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចបើកសេវាបម្រើផ្លូវភេទ របស់ជនជាតិចិនមួយកន្លែង នៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនៅយប់មិញនេះ ស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង លោក ខា ដែនណា ដោយកម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ ស្រី៥នាក់ និងវត្ថុតាងខិតផ្សព្វផ្សាយ ព្រមទាំងស្រោមអនាម័យមួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមច្បាប់៕