ទោះបីពិការទាំងដៃទាំងជេីង ក៏តស៊ូមកប្រឡងបាក់ឌុបដើម្បីអនាគតដែលខ្លួនស្រមៃចង់ក្លាយជាអ្នក IT
នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ គេក៏សង្កេតឃើញមានយុវសិស្សមួយរូបដែលមានសម្បទារូបរាងកាយមិនគ្រប់គ្រាន់ដូចអ្នកដទៃ ត្រូវបានឪពុកម្តាយដឹកចូលមណ្ឌលប្រឡងដោយទឹកមុខរីករាយ។ ក្នុងនោះក៏មានការបង្ហោះសារកោតសរសើរពីសំណាក់គណនីហ្វេសប៊ុកឈ្មោះ Roth Sidy បានរៀបរាប់ថា ៖ ” សូមកោតសរសេីរចំពោះប្អូនប្រុសដែលខិតខំរៀនសូត្រទោះប្អូនពិការទាំងដៃទាំងជេីងក៏ដោយតែប្អូននៅតែតស៊ូ ហេីយក៏សូមជូនពរប្អូនអោយទទួលបានជោគជ័យក្នុងការប្រលង”។
យុវសិស្សដែលធ្វើឲ្យមហាជនកោតសរសើរមានឈ្មោះ ទុយ សុខដុង ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យស្ទឹងសែន ខេត្តកំពង់ធំ។ យុវសិស្សរូបនេះត្រូវបានមហាជនស្គាល់តាមរយៈការខិតខំរៀនសូត្រ ហើយ សុខដុង ក៏មានឈ្មោះល្បីល្បាញនៅលើបណ្តាញសង្គម មានការគាំទ្រពីមហាជនចំនួន ២ម៉ឺននាក់ ហើយយុវជនរូបនេះក៏ធ្លាប់បានឡើងច្រៀងនៅក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ CTN ផងដែរ។ ទុយ សុខដុង ក៏ធ្លាប់បាននិយាយពីក្តីស្រមៃថាខ្លួនចង់ធ្វើការនៅក្នុងការិយាល័យ ធ្វើការផ្នែក IT ដ៏ជំនាញម្នាក់។ គួរបញ្ជាក់ថាយោងលើរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា ខេត្តកំពង់ធំ មានមណ្ឌលប្រឡងចំនួន ៩មណ្ឌល ក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រចំនួន២មណ្ឌល និងថ្នាក់សង្គមចំនួន០៧មណ្ឌល គិតជាបន្ទប់មានចំនួន១៨៤បន្ទប់ មានបេក្ខជនដែលត្រូវចូលរួមប្រឡងមានចំនួន ៤៥៣៦នាក់ស្រី ២៤៨៣នាក់៕
19 08 2019សូមកោតសរសេីរចំពោះប្អូនប្រុសដែលខិតខំរៀនសូត្រទោះប្អូនពិការទាំងដៃទាំងជេីងក៏ដោយតែប្អូននៅតែតស៊ូ ហេីយក៏សូមជូនពរប្អូនអោយទទួលបានជោគជ័យក្នុងការប្រលង ។
Posted by Roth Sidy on Sunday, August 18, 2019