លោក ទៀ សីហា ករណីសិស្សស្រីឈ្មោះ ជា ចាន់ស្រីនាង លោកមិនមានសិទ្ធិក្នុងការសម្រេចនោះទេ

 

ភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយថា ករណីសិស្សស្រីឈ្មោះ ជា ចាន់ស្រីនាង ជាសិស្សរៀន​នៅវិទ្យាល័យអង្គរ ដែលមកប្រឡងយឺតបន្តិច ហើយមិនត្រូវបានអនុញ្ញាតិ ឲ្យចូលប្រឡង នៅមណ្ឌលប្រឡង វិទ្យាល័យ១០មករា ១៩៧៩ មានការជួយសំរួល ពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល។ អភិបាលខេត្តបានបដិសេធន៍នៅករណីនេះ​។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល បានអោយដឹងថា ចំពោះករណីប្អូនស្រី ជា ចាន់ស្រីនាង ដែលមានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ព្រឹកមិញនេះ ក្នុងនាមអាជ្ញាធរខេត្ត មិនមានសិទ្ធិក្នុងការសម្រេចដូចសារព័ត៌មានបង្ហោះនោះទេ គឺប្រធានមណ្ឌល និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកផ្ទាល់នៅមណ្ឌលសៀមរាបនេះ ដែលមានសិទ្ធិសម្រេចថាសិស្សរូបណាអាចចូលបាន ឬចូលប្រឡងមិនបាន ដោយយោងទៅតាមច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

អភិបាលនៃគណៈអភិបាល បន្ថែមថា ក្នុងន័យនេះដែរ ខ្ញុំសូមសំណូមពរអ្នកសារព័ត៌មានទាំងអស់សូមរក្សានូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងការបង្ហោះនូវរូបភាព ខ្លឹមសារ និងព័ត៌មានរបស់ខ្លួន៕

អត្ថបទ៖ សុខ លាភ

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds